Social Network

ខ្មែរ​យើង​មាន វណ្ណដា ដោយ​ឡែក​ទាំងនេះ សុទ្ធ​កំពូល​តារា​រ៉េប​ប្រចាំ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន

បេសកកម្មរបស់សិល្បករគ្រប់ទម្រង់ មិនត្រឹមតែដើម្បីសិល្បៈតន្ត្រី ឬវិស័យរបស់ពួកគេតែមួយមុខទេ

ប៉ុន្តែទេពកោសល្យរបស់ពួកគេ ក៏ជាចំណែកជួយផ្សព្វផ្សាយពីសិល្បៈរបស់ប្រទេសពួកគេទៅកាន់ពិភពលោកថែមទៀត ជាក់ស្ដែង វណ្ណដា ក៏បានធ្វើឲ្យមនុស្សលើពិភពលោកមិនតិចទេ បានស្គាល់ពីកម្ពុជាតាមរយៈតន្ត្រីរបស់គេ។

វណ្ណដា តារាចម្រៀងរ៉េបមកពីខេត្តព្រះសីហនុ បានវិវត្តខ្លួនយ៉ាងអស្ចារ្យនាប៉ុន្មានឆ្នាំចុងក្រោយ ក្លាយជាតារារ៉េបជួរមុខមួយរបស់កម្ពុជា ស្របពេលដែលបទចម្រៀងរបស់លោក១បទៗចេញមក មានអ្នកធ្វើ Reaction មកពីគ្រប់ទិសទីជុំវិញពិភពលោក។ ដោយឡែកនៅបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ក៏មានតារារ៉េបជួរមុខរបស់គេដូចគ្នាដែរ។

ឆាណែលយូធូប Topsong បានធ្វើការបើកបង្ហាញពីរឿងនេះ ដោយក្នុងនោះសម្រាប់ប្រទេសកម្ពុជា គេបានជ្រើស វណ្ណដា ធ្វើជាតារារ៉េបតំណាងប្រទេសសម្រាប់ឆ្នាំ ២០២១។ ចុះមានប្រទេសណាខ្លះ? ហើយតារាចម្រៀងរ៉េបរូបណា តំណាងប្រទេសទាំងនោះ? តោះ តាមដានទាំងអស់គ្នា៖

១.កម្ពុជា៖ វណ្ណដា មានវ័យ ២៤ឆ្នាំ ប្រកបអាជីពតាំងឆ្នាំ ២០១៤

១.កម្ពុជា៖ វណ្ណដា មានវ័យ ២៤ឆ្នាំ ប្រកបអាជីពតាំងឆ្នាំ ២០១៤

២.ឡាវ៖ Alex $moke មានវ័យ ២១ឆ្នាំ ប្រកបអាជីពតាំងឆ្នាំ ២០១៨

៣.ភូមា៖ Yung Hugo ប្រកបអាជីពតាំងឆ្នាំ ២០១៨

៤.សិង្ហបុរី៖ Yung Raja វ័យ ២៥ឆ្នាំ ប្រកបអាជីពតាំងឆ្នាំ ២០០៩

៥.ម៉ាឡេស៊ី៖ Joe Flizzow វ័យ ៤១ឆ្នាំ ប្រកបអាជីពតាំងឆ្នាំ ១៩៩៨

៦.ហ្វីលីពីន៖ Ez Mil វ័យ ២២ឆ្នាំ ប្រកបអាជីពតាំងឆ្នាំ ២០១៨

៧.វៀតណាម៖ Binz វ័យ ៣២ឆ្នាំ ប្រកបអាជីពតាំងឆ្នាំ ២០១៧

៨.ថៃ៖ Youngohm វ័យ ២២ឆ្នាំ ប្រកបអាជីពតាំងឆ្នាំ ២០១៥

៩.ឥណ្ឌូណេស៊ី៖ Rich Brian វ័យ ២១ឆ្នាំ ប្រកបអាជីពតាំងឆ្នាំ ២០១៦

ដកស្រង់ពី៖ Sabay