Social Network

នាង​ម៉ា​ដូ​ណា​រអិលដួល​ធ្លាក់​ពីលើ​ឆាក​ក្នុង​កម្មវិធី Brit Awards 2015

យោងតាម វេបសាយប៊ីប៊ីស៊ី ចេញផ្សាយថ្ងៃទី ២៦ ខែកុម្ភៈ តារាចម្រៀងប៉ុប នាង ម៉ាដូណា បានរអិលដួលធ្លាក់ពីលើឆាក អំឡុងការសម្តែង របស់នាងនៅក្នុង កម្មវិធីប្រគល់ពានរង្វាន់ Brit Awards 2015 នៅអង់គ្លេស។ តារាចម្រៀងរូប នេះបានរអិលធ្លាក់ ពីលើកាំជណ្តើរ ទីងណាប់ទីណែង បន្ទាប់ពីអ្នករាំ ម្នាក់បានព្យាយាម ដោះអាវដណ្តប់គ្មានដៃ ដែលនាងកំពុងពាក់ នៅពេលចាប់ផ្តើម នៃទម្លាប់សម្តែងរបស់នាង។

ទោះយ៉ាងណា នាងបានងើបឡើងវិញ ហើយត្រឡប់មកឆាក វិញដើម្បីបញ្ចប់  បទចម្រៀងរបស់នាង ដែលមានចំណងជើងថា Living For Love។ ក្រោយមកនាងបានចេញ សេចក្តីថ្លែងការណ៍ មួយដោយនិយាយថា នាង "មិនអីនោះទេ" ហើយថាអាវដណ្តប់គ្មានដៃរបស់នាង "ចងតឹងខ្លាំងពេក"។ នាងបានសរសេរលើ Instagram ថា "គ្មានអ្វីអាចបញ្ឈប់ខ្ញុំបានទេ ហើយសេចក្តីស្រឡាញ់ ពិតជាបានជួយលើកខ្ញុំ ងើបឡើងវិញពិតមែន។ អរគុណសម្រាប់ការ ជូនពរល្អរបស់អ្នក"។ នាងនិយាយនេះគឺ សំដៅលើអត្ថន័យ ចម្រៀងរបស់នាង៕

ដកស្រង់ពីគេហទំព័រ៖ khmertalking