Social Network

រូបថត​ស៊ែ​ល​ហ្វី​មិន​ធ្លាប់មាន ដែល​បង្ហាញ​ពី​បេសកកម្ម​រាយ​ខ្សែ​កា​ប្លិ៍ ចេញ​ក្រៅ​ស្ថានីយ​អវកាស​អន្ដរជាតិ​

យើងធ្លាប់តែឃើញ ការថតរូប ខ្លួនឯងដែលគេនិយម ហៅថាថតរូប ស៊ែលហ្វី នៅលើភពផែនដី ប៉ុន្ដែទាំងនេះ ជាការថតរូប ស៊ែលហ្វី ដ៏អស្ចារ្យ នៅក្នុងប្រវត្ដិសាស្ដ្រ ព្រោះថតនៅក្នុងលំហ អវកាសដែលយើងកម្របានឃើញ ។

រូបភាពដ៏គួរឱ្យ ភ្ញាក់ផ្អើលទាំងនេះ ថតខណៈពេលក្រុម អវកាសយានិក រាយខ្សែកាប្លិ៍ចេញ ក្រៅស្ថានីយអន្ដរជាតិ (ISS) របស់អង្គការ ណាសា កាលពីថ្ងៃសៅរ៍ ចុងសបា្ដហ៍កន្លងទៅនេះ ជាការងារដ៏ពិបាក និងនឿយហត់ ដែលត្រូវតែបញ្ចប់ មុនពេលយាន បង្កើតឡើងដោយ អវកាសយានិកអាមេរិក អាចចូលចតបាន ៕

ដកស្រង់ពី៖ រស្មីកម្ពុជា