Social Network

ឱក សុម៉ាវត្តី ជិត​ដល់​ថ្ងៃ​ចូល​រោង​ការ

កញ្ញា ឱក សុម៉ាវត្តី នៅពាក់កណ្ដាលខែ មីនា ខាងមុខនេះ គ្រោងនឹងចូល រោងការហើយ ដោយបុរសដែលមាន សំណាងបានធ្វើជាស្វាមី ស្រីស្អាតត្រកូលឱកនេះ ជាខ្មែរអាណិកជន របស់នៅសហរដ្ឋអាមេរិក។

ឱក សុម៉ាវត្តី ប្រាប់កាលពីពេលថ្មីៗនេះ។ ឱក សុម៉ាវត្តី បាននិយាយថា នាងបានស្គាល់ គួដណ្ដឹងជាង ៣ឆ្នាំមកហើយ ទើបសម្រេចចិត្តចូល រោងការជាមួយគ្នា ដោយអនាគតស្វាមី ជាអ្នករកស៊ីនៅអាមេរិក។ អាពាហ៍ពិពាហ៍ របស់នាងគ្រោង ធ្វើនៅថ្ងៃពាក់កណ្ដាលខែ មីនា ឆ្នាំ ២០១៥ ខាងមុខនា មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ដោយគ្រោងអញ្ជើញភ្ញៀវជាង ៥០តុ ក្នុងនោះមានអ្នក សិល្បៈជាងពាក់កណ្ដាល។

យ៉ាងណាមិញ តារា ស្រីម្នាក់នេះ មិនបានប្រាប់ពីការចំណាយនៃ អាពាហ៍ពិពាហ៍ និង ថ្លៃបណ្ដាការដែល ខាងប្រុសជូនឡើយ។ ក្រោយ ពីរៀប ការរួច  ឱក សុម៉ាវត្តី ប្រាប់ថា ស្វាមីរបស់នាង នឹងធានាទៅរស់នៅសហរដ្ឋអាមេរិក ហើយចំពោះអាជីពសិល្បៈ នាង អាចនឹង បោះបោះបង់ ចោល ប្រសិនបើមិនមាន ទីផ្សារនៅអាមេរិកនោះទេ។

ឱក សុម៉ាវត្តី គឺជា កូនទី ២ ក្នុងគ្រួសារ បងប្អូនត្រកូល ឱក ដែស្ងប់ស្ងាត់ ២-៣ ឆ្នាំ ចុងក្រោយនេះ។ មុនសម្រេច ចិត្តចូលរោងជ័យ ជា មួយ បុរសខ្មែរអាណិក ជនខាងលើ នាងធ្លាប់លេច ឮព័ត៌មានថា មានទំនាក់ទំនង ស្នេហាជាមួយ លោក អ៊ុក រួន ដែលជាអ្នក ភ្លេងនៅក្នុង ក្រុម ចចក សមុទ្រ។

តែព័ត៌មាននោះ ត្រូវ សុម៉ាវត្តី បដិសេធន៍ ដោយអះអាងថា លោក អ៊ុក រួន និង នាង គ្រាន់តែជាមិត្តរួម អាជីពប៉ុណ្ណោះ។ ក្រោយមកទៀត ក៏លេចឮព័ត៌មាន ខ្សឹបខ្សៀវទៀតថា សុម៉ាវត្តី ងាកមកភ្ជាប់ ស្នេហ៍ជាមួយ ថៅកែហាងម្នាក់វិញ តែនាងបាន បដិសេធន៍ដូចគ្នា។

ដកស្រង់ពីគេហទំព័រ៖ KhmerTalking