Social Network

ឈប់​អេចអូច! ករុណា ពេជ្រ លាតត្រដាង​រឿង​ក្រោយ​ឆាក​ដើម្បី​បញ្ចប់​ពាក្យ​ថា​លោក​តោងកាលីប​ល្បី​ពី​អ្នក​ចម្រៀង​ស្រី

រយៈពេលពីរថ្ងៃហើយដែលតារាចម្រៀងប្រចាំនៅផលិតកម្មថោន លោក ករុណា ពេជ្រ ប្រកាសចាប់ផ្ដើមចូលស្ទូឌីយោច្រៀងឡើងវិញ បន្ទាប់ពីអាក់ខានមួយរយៈដោយសារបញ្ហាជំងឺកូវីដ-១៩ និងគាប់ជួនលោកឪពុករបស់លោកឈឺផង។

ទន្ទឹមនឹងការប្រកាសចេញបទចម្រៀងទោលថ្មីៗនេះ លោកក៏បញ្ជាក់ថា ពាក្យមួយឃ្លាដែលលោកតែងតែលឺនោះ គឺគេថារូបលោកជាតារាចម្រៀងតោងកាលីបល្បីពីតារាចម្រៀងនារីៗ ព្រោះលោកតែងតែចាប់ដៃគូច្រៀងជាមួយអ្នកចម្រៀងស្រីៗប្រចាំនៅផលិតកម្មថោន ប៉ុន្តែអ្វីៗគឺផ្ទុយស្រឡះពីការលើកឡើងរបស់ប្រិយមិត្តមួយចំនួននោះ។

ករុណា ពេជ្រ៖"ហ៊ឺ...បងប្អូនឃើញរូបភាពចឹងមែន ប៉ុន្តែផ្ទៃក្នុងខ្ញុំមិនដែលហ៊ានប៉ងប្រាថ្នាចឹងទេ ខ្ញុំមានតែបដិសេធជារឿយៗ ជាមួយក្រុមការងារ ពេលបោះការងារអោយខ្ញុំ។សរុបសេចក្តីមក ខ្លួនខ្ញុំតែងតែទទួលយកគ្រប់យ៉ាង ព្រោះការល្បីដែលបងប្អូនបានស្គាល់ខ្ញុំនោះ គឺខ្ញុំតែងចាត់ទុកវា ជាសំណាងរបស់ខ្ញុំមួយគ្រាតែប៉ុណ្ណោះ"។

ត្បិតថាតារាចម្រៀងរូបនេះ មិនបានបង្ហើបចំណងជើងបទចម្រៀងដែលត្រូវចេញក្នុងពេលឆាប់ៗខាងមុខនេះ ហើយការងាររបស់លោករវល់កម្រិតណានោះ ប៉ុន្ដែតាមរយៈសំណេរមួយដែលលោកបានបង្ហោះតាមបណ្ដាញសង្គមFacebook កាលពីថ្ងៃទី១៦ ខែឧសភា បង្ហាញថារូបលោកនៅតែទទួលបានការគាំទ្រច្រើនពីប្រិយមិត្ដ ហើយលោកក៏បានទទួលការងារច្រើនតាមរយៈអាជីពច្រៀងនេះដែរ៕

ដកស្រង់ពី៖ Sabay