Social Network

ម៉ៅ ហាជី ផ្ដល់​ចម្លើយ​មួយ​យ៉ាង​ច្បាស់​ទៅ​កាន់​អ្នក​រិះគន់លោក និង​កែវ វាសនា ថា​ជា​តារា​ចម្រៀងវាយ​រឹក!

គ្រប់ការLive ឬបង្ហោះរូបថតដោយមានភ្ជាប់នូវសារផ្សេងៗតាមបណ្ដាញសង្គមរបស់តារាល្បីៗនៅកម្ពុជា គេកម្រឃើញតារាទាំងនោះឆ្លើយតបអស់ និងខ្លះមិនឆ្លើយតបតែម្ដងចំពោះពាក្យជូនពរ ឬសំណួរផ្សេងៗពីអ្នកគាំទ្ររបស់ខ្លួន។

និយាយដល់រឿងនេះ តារាប្រុស ម៉ៅ ហាជី ថាលោកជាមនុស្សរឹកជាងគេ ខណៈដែល កែវ វាសនា រងការរិះគន់ធ្ងន់ជាងនេះ។ ការលើកឡើងរបស់លោក ម៉ៅ ហាជី នេះ គឺបន្ទាប់ពីមានអ្នកគាំទ្រម្នាក់សរសេររិះគន់លើការបង្ហោះរូបថត១សន្លឹកដែលគេឃើញលោកកំពុងអង្គុយកាន់ហ្គីតាកៀកស្មាជាមួយនឹងមិត្តភ័ក្ដិប្រុសម្នាក់នៅលើFacebook។

មិត្តនោះសរសេរថា"ឆ្លៀតជួបគ្នាខ្លះខ្លាចភ្លេចមុខ" រីឯលោក ម៉ៅ ហាជី វិញក៏បានសរសេរតមបែបលេងសើចថា"ភ្លេចបាត់ហើយនឹង"។ អ្នកគាំទ្រម្នាក់ឈ្មោះ"Kheiv Vireak" សរសេរថា៖"គិតទៅអ្នកចម្រៀងមួយៗ សុទ្ធតែវៃរឹកទាំងអស់ ជាពិសេស កែវ វាសនា វៃរឹកណាស់"។

ឆ្លើយតបនឹងការរិះគន់នេះ លោក ម៉ៅ ហាជី ក៏ឆ្លើយតបវិញថា"ខ្ញុំនឹងហើយដែលជាមនុស្សរឹកជាងគេបង...ព្រោះខ្ញុំរវល់ណាស់មិនបានតបគ្រប់គ្នាទេ តែយ៉ាងណាក៏អគុណFan Fan ខ្ញុំដែលនៅក្បែរខ្ញុំរហូតមក"។ គេមិនដឹងថាម្ចាស់គណនីFacebook ឈ្មោះ"Kheiv Vireak" បានជួបតារាចម្រៀង កែវ វាសនា ហើយមើលឃើញលោក កែវ វាសនា វាយរឹកក្នុងរឿងអ្វីនោះទេ។

ប៉ុន្ដែអ្នកធ្លាប់ជួបផ្ទាល់ជាមួយលោក កែវ វាសនា ម្នាក់បានចូលឆ្លើយតបក្នុងសារនេះថាកែវ វាសនា មិនមែនជាតារាវាយរឹកឡើយ។ អ្នកគាំទ្រឈ្មោះ តេង សុភ័ក្ដ្រ បានលើកឡើងថា៖"និយាយត្រង់ទៅ...ខ្ញុំជួបកែវ វាសនា មកហូបស៊ុបខ្យងនៅ Omegaគ្មានរឹកទេ ថែមទាំងចេះយោគយល់ច្រើនទៀតផង។

Service ឲ្យគាត់រាងយឺត ព្រោះភ្ញៀវច្រើនគាត់យល់ ហើយម្ហូបដែលគាត់ហៅយូរមិនទាន់បានញ៉ាំតែឃើញខ្ញុំបែកញើសហត់ពេក...គាត់ក៏និយាយថា បងឃើញអូនឯងហត់ណាស់ ធ្វើមួយៗទៅ ហើយសើចដាក់ខ្ញុំយ៉ាងរីករាយ ម៉េចក៏ថាគាត់រឹក"៕

ដកស្រង់ពី៖ Sabay