Social Network

អតីត CEO របស់ YG ត្រូវគេចោទប្រកាន់ពីបទព្យាយាមបិទបាំងការប្រើគ្រឿងញៀនរបស់តារា

មានសេចក្ដីរាយការណ៍តាមរយៈសារព័ត៌មាន Yonhap News ថាអយ្យការបានចោទប្រកាន់ចំពោះ ស្ថាបនិក និងជាអតីត CEO ក្រុមហ៊ុន YG

លោក Yang Hyun Suk ពីបទព្យាយាមលាក់បាំង ករណីប្រើប្រាស់គ្រឿងញៀន ដោយប្រើលុយបិទបាំង។ លោក Yang Hyun Suk ត្រូវបានក្រុមការងារមានសមត្ថកិច្ច ស៊ើបអង្កេតក្រោមការសង្ស័យ ពីបទប៉ុនប៉ង បិទបាំងពីការចម្រូងចម្រាសករណីគ្រឿងញៀន ដោយប្រើលុយ។

មិនយូរមិនឆាប់ខាងមុខនេះ លោកនឹងត្រូវបានកាត់ទោស។ ចំណែកការិយាល័យព្រះរាជអាជ្ញារប្រចាំទីក្រុងសេអ៊ូល បានប្រកាសនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេអះ ថាលោក Yang បានរំលោភបំពាន «ច្បាប់នៃការផ្តន្ទាទោសបន្ថែម» លើឧក្រិដ្ឋកម្មជាក់លាក់ ដោយសារលោកបានគំរាមសងសឹក ធ្វើយ៉ាងណា ដើម្បីលាក់រឿងនេះ។

យោងតាមការស៊ើបអង្កេត បានឲ្យដឹងថាលោក Yang Hyun Suk ធ្លាប់បានព្យាយាមផ្លាស់ប្ដូរសេចក្ដីថ្លែងការណ៍របស់សាក្សីដែលបានជូនដំណឹងនេះទៅគណៈកម្មការប្រឆាំងអំពើពុករលួយ និងសិទ្ធិស៊ីវិល ទាក់ទងនឹងករណីទិញថ្នាំរបស់ B.I (អតីតមេក្រុម iKON) កាលពីឆ្នាំ ២០១៦។ ករណីនេះដែលត្រូវស្ថិតក្រោមការស៊ើបអង្កេតរយៈពេលជិត ១ឆ្នាំ គឺតាំងពីខែមិថុនា ឆ្នាំ២០២០មក៕

ដកស្រង់ពី៖ Sabay