Social Network

អេដមីនផេក Universe Pageant បង្ហាញការអន់ចិត្តជុំវិញរឿងបវរកញ្ញា ប៉ុន សរ៉ាវត្តី

នៅប៉ុន្មានម៉ោងមុននេះ Admin ផេក Universe Pageant បានបង្ហាញអារម្មណ៍អន់ចិត្ត ជុំវិញរឿងបវរកញ្ញាភពផែនដី ២០២០ គឺកញ្ញា ប៉ុន សុរ៉ាវត្តី ដែលហាក់ពុំសូវមានមហាជនស្គាល់ នឹងគាំទ្រដូច Miss ដ៏ទៃ។

បន្ទាប់ពីបញ្ចប់ការប្រកួតដ៏អស្ចារ្យរបស់បវរកញ្ញា ប៉ុន សុរ៉ាវត្តី ក្នុងកម្មវីធី Miss Pageant Cambodia កាលពីថ្ងៃទី៣ មករា ២០២០រួចមក ឃើញថាតារាម៉ូដែលរូបនេះ រស់ក្នុងភាពស្ងប់ស្ងាត់បន្តិច ពោលគឺមិនសូវលេចមុខ ក្នុងកម្មវិធីទូរទស្សន៍នានា ឬការងារសិល្បៈនានាប៉ុន្មាននោះទេ។

បញ្ហានេះ បានធ្វើឱ្យ Admin page Universe Pageant បង្ហាញអារម្មណ៍មិនសប្បាយចិត្តពេលឃើញ វត្តី មិនសូវមានប្រិយមិត្តស្គាល់ សោះក្រោយជ័យលាភីឯក។ Admin page៖” វត្តី ជាជ័យលាភី Miss Planet Cambodia 2020 នឹងជាស្រ្តីទី២ដែលត្រូវតំណាង កម្ពុជាក្នុងការប្រកួត Miss Planet International លើកទី២ ហាក់ដូចជាមិនសូវមានការចាប់អារម្មណ៍ និងស្គាល់ពីសំណាក់ហ្វេនៗ បវរកញ្ញាសោះឡើយយក្រោយគ្រងម្កុដរួច” ។

រម្លឹងផងដែរថាស្រីស្អាត ប៉ុន សុរ៉ាវត្តី មិនត្រឹមតែមានសមត្ថភាពដើរម៉ូដ ចំណេះដឹងទូទៅល្អរហូតដណ្ដើមបាន ជាម្ចាស់ពាននោះទេ វត្តី ក៏មានសមត្ថភាពពិសេសក្នុងការសម្ដែងផងដែរ។ ដោយកន្លងមក វត្តី ធ្លាប់ សម្ដែងក្នុងរឿង”អធិដ្ឋានស្នេហ៍” បានមួយរឿងដែរ តែបន្តពីនោះមក នាងហាក់ឆ្ងាយពីការងារសិល្បៈនានា៕

ដកស្រង់ពី៖Sabay