Social Network

លក្ខណៈពិសេស​៦ ដែល Samsung Galaxy S6 មាន ដែល iPhone 6 មិនមាន

x ក្រុមហ៊ុនសាមស៊ុង (Samsung) បានបំពាក់ឱ្យ Samsung Galaxy S6 នូវមុខងារចំណានៗ ច្រើនជាងគូប្រជែង ដើម្បី“ទាក់ទាញ” អ្នកប្រើប្រាស់ ។

នៅពេលនេះ វាហាក់ដូចជាឆាប់ពេក ដើម្បីវាយតម្លៃ អំពីកម្រិតប្រកួត ប្រជែងរបស់ Samsung Galaxy S6 ប្រៀបជាមួយ iPhone 6 ពេល Galaxy S6 បានឡើងផែនការ ចេញលក់នៅ ខែមេសា ឆ្នាំ២០១៥ខាងមុខឯណោះ ។ ក៏ ប៉ុន្ដែនៅក្នុង ពេលវេលានេះ ការប្រៀប ធៀបជាច្រើន អំពីមុខងារ ក៏ដូចជាការ កំណត់រចនាសម្ព័ន្ធ របស់គូប្រជែង ទាំងពីរនេះត្រូវ បានអនុវត្ដ ។

ខាងក្រោមនេះ គឺជាលក្ខណៈ ពិសេសចំនួន៦ ដែល Samsung Galaxy S6 មាន តែ iPhone 6 មិនមានដែលបណ្ដាញ ទូរស័ព្ទចល័ត Phonearena លើកឡើង ។

 ១. អេក្រង់ Quad HD Samsung បំពាក់ឱ្យ Samsung Galaxy S6 នូវអេក្រង់ Super AMOLED ទំហំ ៥,១ អ៊ីញ មាន Resolution១.៤៤០ x ២.៥៦០ ភិចសែល ដែលស្មើនឹង ដង់ស៊ីតេភិចសែល ៥៧៧ppi ។ តួលេខនេះ បានធ្វើឱ្យ Samsung Galaxy S6 ក្លាយជាផលិតផលមួយក្នុងចំណោម ផលិតផលស្មាតហ្វូន ដែលមានដង់ស៊ីតេ ភិចសែល គួរឱ្យចាប់អារម្មណ៍ បំផុតនាពេលសព្វថ្ងៃនេះ ។

២.ការប្រឆាំង រំញ័រអុបទិក Samsung Galaxy S6 គឺជាផលិតផល បន្ដរបស់ Samsung (ក្រោយ Samsung Galaxy Note 4) មាន កែវម៉ាស៊ីនថតរូប (lens) ដែលមានសមត្ថភាព ប្រឆាំងរំញ័រអុបទិក ។ សព្វថ្ងៃនេះ បច្ចេកវិទ្យា ស្រដៀងគ្នានេះ គ្រាន់តែត្រូវបាន Apple ដាក់នៅលើ iPhone 6 plus ប៉ុណ្ណោះ ( iPhone 6 មានសមត្ថកិច្ច ប្រឆាំងរំញ័រ រូបភាពឌីជីថល) ។

៣.កាមេរ៉ាមុខ មានគុណភាពខ្ពស់, មុំធំទូលាយ, ទីចំហ f/1.9 បច្ចេកវិទ្យាកាមេរ៉ា មុខនៅលើ iPhone 6 ត្រូវបាន Apple ធ្វើឱ្យប្រសើរ ឡើងយ៉ាងច្រើន ក៏ប៉ុន្ដែវាមិនអាច ប្រៀបជាមួយកាមេរ៉ា 5MP នៅលើ Samsung Galaxy S6បានឡើយ ។ ក្រៅពីនេះ កាមេរ៉ាមុខនៅលើផលិតផលថ្មី របស់Samsung នៅមានទីចំហ (aperture) f /1.9, កែវម៉ាស៊ីនថត (lens) មានមុំធំ ទូលាយរហូតដល់ ១២០ដឺក្រេ និងមាន សមត្ថភាពថតរូប selfie តាមក្រុមកាន់ តែងាយស្រួលទៀតផង ។

៤.ឧបករណ៍វាស់ ចង្វាក់បេះដូង ឧបករណ៍វាស់ចង្វាក់ បេះដូងត្រូវបាន Samsung ដាក់បញ្ចូលទៅ ក្នុងតំបន់ភ្លើងflash ក្បែរចង្កោមកា  មេរ៉ា មុខ។ជាការពិត ឧបករណ៍ នេះ បានបង្ហាញមុខជា លើកដំបូងតាំងពីជំនាន់ Samsung Galaxy S5 ម្ល៉េះ ។ ទិន្នន័យ ដែលឧបករណ៍វាស់ចង្វាក់បេះដូង នៅលើ S6ប្រមូលបាន នឹងត្រូវបានបញ្ជូន ទៅក្នុងកម្មវិធី Samsung S Health។

៥.ការបញ្ជា អ៊ីនហ្វ្រារ៉េដ (infrared ) ជាមួយផ្លូវអ៊ីនហ្វ្រារ៉េដ ដែល ត្រូវបានបំពាក់នៅលើ Samsung Galaxy S6អ្នកប្រើប្រាស់អាចប្រើ ប្រាស់ឧបករណ៍ នេះដូចជា ឧបករណ៍ បញ្ជាពីចម្ងាយមួយ។

៦. សាកថ្មឥតខ្សែ ថ្វីត្បិតបច្ចេកវិទ្យា សាកថ្មឥតខ្សែ នៅមិនទាន់ត្រូវ បានអ្នកប្រើប្រាស់ ទទួលយកយ៉ាងកក់ក្ដៅ ក៏ប៉ុន្ដែស្ដេចត្រាញ់ បច្ចេកវិទ្យាប្រទេសកូរ៉េ នៅតែបានដាក់ បញ្ចូលសមត្ថកិច្ច នេះទៅក្នុង Samsung Galaxy S6 ។ តាមការឱ្យដឹង Samsung Galaxy S6 មានជំនួយសាកថ្ម ឥតខ្សែ ពហុស្ដង់ដារ ៕ តូច រំលឹក (ប្រភព: khmernaga.com)

ដកស្រង់ពី៖ រស្មីកម្ពុជា