Social Network

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

១-បណ្តើរគោទៅបង្អួត ប្រធានាធិបតីចិន អាជ្ញាធរនូវ៉ែលសេឡង់ បណ្តើរគោយកទៅ បង្ហាញប្រធានាធិបតីចិន លោកស៊ី ជីនពីង ខណៈពេលមេដឹកនាំ ចិនរូបនេះ ចូលទស្សនាកន្លែង បសុសត្វ ក្នុងក្រុងអូក្លែន ប្រទេស នូវ៉ែលសេឡង់ ។

២-ពិពរ័ណ៍រថយន្ត រថយន្តតូយ៉ូតាស៊េរី «RAV4 2015» បានតាំងបង្ហាញក្នុង ពិពរ័ណ៍រថយន្ត ដោយមានរូបតុក្កតាធំ នៅពីលើរថយន្ត ក្នុង ក្រុងឡូសអេនចឺឡេស រដ្ឋកាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិក ។

៣-ហ្វូងឆ្កែព្យាយាម អូសសម្ភារដណ្តើម ជើងឯក ឆ្កែជាច្រើនក្បាល ខំប្រឹងទាញសម្ភារ ក្នុងការប្រកួតកីឡា ឆ្កែអូសសម្ភារ ដណ្តើមជើង ឯកនៅអឺរ៉ុប ប្រចាំឆ្នាំ២០១៤ នៅក្រុងវ៉េនេក ប្រទេសហុងគ្រី ។

៤-យន្តហោះប្រើ ពន្លឺព្រះអាទិត្យ លោករ៉ាហ្វាអេល ដូមយ៉ាន អ្នកស្រាវជ្រាវ ជនជាតិស្វ៊ីស បានថតរូបរួម ជាមួយយន្តហោះ ចម្លង ប្រើ ពន្លឺព្រះអាទិត្យ «Solar Stratos» ដោយលោកជាមនុស្ស ដំបូងប្រើយន្តហោះ ស៊េរីនេះ ហោះនៅជុំវិញ ពិភពលោក កាល ពីឆ្នាំ២០១២។

៥-លំនៅឋានសត្វទឹក អ្នកទេសចរទស្សនាហ្វូងត្រី ក្នុងឧទ្យានសត្វទឹករបស់ប៉ូឡូញ ដោយនៅផ្នែកខាងក្នុង នៃឧទ្យាននេះតាំងបង្ហាញប្រព័ន្ធជីវសាស្ត្រ និងសត្វសមុទ្រ ពីទ្វីបអាហ្វ្រិក ។

៦-ទីក្រុងព្រិល លោកឡូរី វ៉ាយសា ប្រើប៉ែលកាយព្រិល ដែលគ្របដណ្តប់ រថយន្តនៅក្រុងបាហ្វ ហ្វាឡូ រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ខណៈពេលគេហដ្ឋាន ជាច្រើនខ្នង នៅភាគខាងលិច របស់រដ្ឋ បង្កប់ដោយព្រិល កម្រាស់៣០សង្ទីម៉ែត្រ ។

៧-ពិពរ័ណ៍សិល្បៈ លោកអាដាម ណុវិកគី អ្នកចិញ្ចឹមឃ្មុំ យាមហ្វូងឃ្មុំប្រមាណ១៥.០០០ក្បាល ដែលហើរនៅជុំវិញរូបចម្លាក់ Untilled ឬស្ត្រីដេកស្រាត ជាផ្នែកមួយក្នុងចំណោម រូបសិល្បៈ ប្រហែល៦០ប្រភេទ តាំងបង្ហាញនៅ សារមន្ទីរសិល្បៈ ឡូសអេនចឺឡេស រដ្ឋ កាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិក ៕

 

ដកស្រង់ពី៖ កោះសន្តិភាព