Social Network

លេងខ្លួនខ្មៅក្រឹប Honda Super Cub C125 ម៉ូដែលពិសេសនេះ លក់នៅខ្មែរតម្លៃញាក់សាច់!

Honda Super Cub C125 ស៊េរីឆ្នាំ 2021 ប្រភេទ Smart Key ម៉ូដែលពិសេសនេះលេងខ្លួនខ្មៅក្រឹបត្រូវបានផលិតឡើងរំលេចរូបរាងឡើងមើលទៅមានភាពទាក់ទាញ និងលេចធធ្លោជាមួយតួម៉ាស៊ីនខ្មៅ។

ជាមួយរូបរាងពិសេស Honda Super Cub C125 ស៊េរីឆ្នាំ 2021 បំពាក់ម៉ាស៊ីនគឺមិនខុសពីម៉ូតូ Super Cub 125 ធម្មតានោះឡើយ ដោយវាមានកម្លាំង ១២៥ សេសេ។

ប៉ុន្តែវាត្រូវបានប្តូរម៉ាស៊ីនថ្មី មានតំរង់ប្រេង មកជាមួយ រានក្រោយ និងកែបស្រាប់ ឈ្នាន់ជើងស្រាប់ មិនដូច 2019 ទេ។ កំពុងមានវត្តមាននៅលើទីផ្សារកម្ពុជា ថ្មីៗនេះតាមប្រភពពីលោក សីហា អ្នកលក់ម៉ូតូម្នាក់នៅគិរីរម្យបានប្រាប់ថា Honda Super Cub C125ស៊េរីឆ្នាំ 2021 ប្រភេទ Smart Key មានហាងជាច្រើនបាននាំចូលយកមកលក់ និងពុំមានតាំងលក់ឡើង។

ចំពោះតម្លៃសម្រាប់ការកុម្ម៉ង់ទិញវិញពេលមកដល់ខ្មែរមាន តម្លៃខ្ទង់ ៤ ២៥០ដុល្លារ៕

ដកស្រង់ពី៖sabay