Social Network

ណា​ថា​លី​ថុង​ប្តេជ្ញា​ថា​មិន​ទាក់ទង​ជាមួយ​បុរស​ចេះ​ជក់បារី

ប្រសិនបើលោក ថូនី ហុង (Tony Hung) ជាអ្នកជក់បារី លោកគួរលះបង់ នៅពេលនេះ ដោយសារតែមិត្ត ដែលគេរំពឹងទុក ណាថាលី ថុង (Natalie Tong) មិនមែនជាអ្នក ចូលចិត្តគូស្នេហ៍ ដែលចេះជក់បារី ហើយនឹងមិនទាក់ទងជាមួយ បុរសជក់បារីនោះទេ ។

តារាស្រី ដែលបានចូល រួមក្នុងយុទ្ធនាការ ហាមជក់បារី នៅក្រុងយ៉ាវតុង នាពេលថ្មីៗនេះ បានបង្ហើបប្រាប់ថា នាងចាប់ផ្តើមស្អប់ បារីនឹងអ្នកជក់បារី បន្ទាប់ពីរស់នៅ ពេញមួយជីវិតជាមួយ នឹងមនុស្សទាំងអស់នេះ ។ តារាស្រីរូបនេះ បាននិយាយថា “បុរសៗនៅក្នុងគ្រួសារ របស់ខ្ញុំធ្លាប់ ជក់បារីទាំងអស់ ។ ឪពុករបស់ខ្ញុំ ឈប់ជក់បារី ហើយបងប្រុសរបស់ខ្ញុំ កំពុងព្យាយាមឈប់ជក់។

ការជក់បារី គឺពិតជាមិនល្អ សម្រាប់សុខភាព ហើយនឹងប៉ះពាល់ ដល់បេះដូងរបស់អ្នក ។ វាជាទម្លាប់ខ្ជះខ្ជាយ ប្រាក់ផងដែរ” ។ ណាថាលី បានបង្ហើបប្រាប់ថា នាងធ្លាប់ទាក់ទង ជាមួយអ្នកជក់បារី ប៉ុន្តែនៅពេលដឹងពីទម្លាប់របស់គាត់ អ្នកទាំងពីរ បានចែកផ្លូវគ្នា ។ នាងបាននិយាយថា “ខ្ញុំបានសន្យាជាមួយខ្លួនឯងថា ខ្ញុំមិនទាក់ទងជាមួយបុរសចេះជក់បារីទេ” ។ នៅពេលសួរនាំថាតើ ថូនី ជាអ្នកជក់បារីឬ ណាថាលី សើចហើយឆ្លើយថា “ខ្ញុំមិនប្រាកដដែរ ។\

អ្នកគួរសួរគាត់ដោយខ្លួនឯង ។ ខ្ញុំមិនដែលនិយាយអ្វីអំពីគាត់ទេ ។ ប៉ុន្តែខ្ញុំពិតជាមិនអាច ទទួលយកអ្នកជក់បារីបានឡើយ” ៕


ដកស្រង់ពី៖ រស្មីកម្ពុជា