Social Network

រឿងរ៉ាវ​ប្លែក​ៗ​កើត​មាននៅ​លើ​ពិភពលោក

១-កំប្រុកលួចស៊ី សណ្តែកពេលម្ចាស់មិននៅ លោកអេមម៉ា រស់នៅក្រុងប៊ីយូលី ចក្រភពអង់គ្លេសបាន ច្នៃឧបករណ៍ដាក់ សណ្តែកមានរាងដូច ម៉ាស់មុខព្យួរ នៅក្នុងឧទ្យាន ធ្វើឱ្យកំប្រុកមួយក្បាល ព្យាយាមឡើងស៊ីសណ្តែកបានសម តាមបំណង ។

២-មាសសុទ្ធមិន ខ្លាចភ្លើងអ្នកក្រុង Maple ស្លៀកឈុតខ្លី ចម្រុះពណ៌ចូលរួម ក្នុងពិធី « Polar Bear Dip »ឬពិធីប្រឈមមុខ នឹងអាកាសធាតុត្រជាក់ លោតចូលត្រាំទឹក ត្រជាក់នៅក្នុងបឹង នៅរដ្ឋអែលប៊ើតា ភាគខាងលិច ប្រទេសកាណាដា ។

៣-និយាយជាមួយ មនុស្សយន្ត ប្រធានក្រុមហ៊ុន ទឹកដោះគោ Nestle លោកប៉ូលបាលហ្គេ និយាយជាមួយមនុស្សយន្ត «ប៉េបពើ» ក្នុងទីស្នាក់ការ ខណៈពេលក្រុមហ៊ុន ចាប់ផ្តើមប្រើមនុស្ស យន្តជួយលក់ ឧបករណ៍ឆុងកាហ្វេនៅតាម ហាងអេឡិចត្រូនិកនានា នៅប្រទេសជប៉ុន កាលពីខែធ្នូ ២០១៤ ។

៤-ស្វាគមន៍ឆ្នាំពពែ រូបថតពីទីខ្ពស់ នៅបរិវេណឧទ្យាន «អុីតាឈី ស៊ីសៃ» ខេត្តអុីបារ៉ាគី ប្រទេសជប៉ុន បានបង្ហាញរូបពពែញី និងកូនមានទំហំ២០ម៉ែត្រ កម្ពស់៣០ម៉ែត្រ តុបតែងលម្អដោយដើមឈើ និងផ្លែស្រល់២០.០០០ផ្លែ ដើម្បីស្វាគមន៍ឆ្នាំពពែ ស្របតាមជំនឿនៅអាស៊ី ។

៥-ទីលានមិត្តភាព អ្នកក្រុងគៀវ ប្រទេសអ៊ុយក្រែន ជិះស្គីនៅទីលានទឹកកក ជុំវិញវិមានអនុស្សាវរីយ៍ ដែលបង្ហាញពីមិត្ត ភាពរវាងអ៊ុយក្រែន និងងរុស្ស៊ី ដោយអត្ថន័យនៅ ពីលើវិមានសរសេរថា «អ៊ុយក្រែនដ៏រុងរឿង» ។

៦-អាពាហ៍ពិពាហ៍ របស់ជនហិណ្ឌូ កូនកំលោះ-ក្រមុំហិណ្ឌូ អង្គុយរង់ចាំក្នុងពិធី អាពាហ៍ពិពាហ៍ជាក្រុម ចំនួន៥០គូ នៅប្រទេសការ៉ាជី ប្រទេសប៉ាគីស្ថាន ដែលរៀបចំដោយជន អម្បូរហិណ្ឌូរបស់ ប៉ាគីស្ថាន ក្នុងពេលបុណ្យចូលឆ្នាំសាកល ។

៧-ទិវាស្រោមអនាម័យពិភពលោក ក្រុមតារាកំប្លែង ស្លៀកឈុតស្រោមអនាម័យ ដង្ហែក្បួននៅលើដងផ្លូវ ក្រុងលីម៉ា ប្រទេសប៉េរូ នៅក្នុងទិវា ស្រោមអនាម័យពិភពលោក ដើម្បីទ្រទ្រង់ឱ្យមានប្រើស្រោមអនាម័យ កាន់តែច្រើនដើម្បី សុខភាពរបស់ក្រុមគ្រួសារ ។

៨-ល្អាងសម្រាប់ព្យាបាល កុមារជាច្រើននាក់ ដេកសម្រាកព្យាបាល ក្នុងគ្លីនិកល្អាង ប្រទេសបេឡារុស មានទីតាំងស្ថិតនៅ ខាងក្រោមអណ្តូង រ៉ែអំបិល ដើម្បីព្យាបាលជំងឺ តាមផ្លូវដង្ហើមទាំងកុមារ និងមនុស្សចាស់។ ល្អាងនោះស្ថិតនៅ ក្រោមដីចន្លោះ ទ្រនាប់ប៉ូតាស្យូម និងងអំបិល ក្នុងជម្រៅ២៤០ម៉ែត្រ ៕

 

 

 

 

 

 

 

ដកស្រង់ពី៖ កោះន្តិភាព