Social Network

ព្រះនាង «ស៊ីនដឺរ៉េឡា» កំពុងធ្វើឲ្យកក្រើករោងកុន ស្រុកខ្មែរ (Video Inside)

ភាពយន្ត «ស៊ីនដឺរ៉េឡា» ដែលប្រិយមិត្តភាគច្រើន បានស្គាល់ហើយ គឺនិយាយពីជីវិតដ៏កំសត់ របស់នារីម្នាក់ រហូតប្រែក្លាយ ទៅជាព្រះនាង ដែលពាក់ស្បែកជើងកែវ ដោយសារអំពើល្អ និងទឹកចិត្តដ៏ ស្អាតស្អំរបស់នាង។

ភាពយន្តនេះ កំពុងតែបញ្ចាំង តាមរោងភាព យន្តទំនើបនានា ក្នុងទីក្រុងភ្នំពេញ ដោយក្លាយទៅ ជាភាពយន្តដ៏ ល្បីក្នុងប្រទេសកម្ពុជា ដែលជារៀលរាល់ថ្ងៃ មានអ្នកចូលទស្សនា យ៉ាងសន្ធឹកសន្ធាប់ ។ ក្រៅពីល្បីក្នុងប្រទេសកម្ពុជា ភាពយន្តស៊ីនដឺរ៉េឡា នេះក៏ជាភាព យន្តដែលល្បី និងទទួលបាន ចំណាត់ថ្នាក់ខ្ពស់ លើពិភពលោក ដែលបានរក ចំណូលដល់ទៅ៧ លានដុល្លារអាមេរិច ក្នុងរយៈពេលមួយអាទិត្យ ដំបូងនៃការបញ្ចាំង ។

ដោយសារតែ ភាពយន្តត្រូវ បានផលិតឡើង ដោយស្ទូឧីយោ Disney ដែលជាស្ទឧីយោ មានភាពស្ទាត់ជំនាញ ខាងផលិតរឿង លក្ខណះផ្សងព្រេង វេទមន្ត ។ ភាពយន្តមើលទៅ គឺប្រកបដោយ ភាពរីករាយ និង វេទមន្តនៃការជប់រទះ និង ស្បែកជើងកែវ ដ៏ស្រស់ស្អាត ។ រាល់ពេលដែល ប្រិយមិត្តទៅទស្សនា រឿង ស៊ីនដឺរ៉េឡា នេះ ប្រិយមិត្តក៏អាច ទស្សនារឿងខ្លី របស់គំនូវជីវចលដ៏ល្បី ជុំវិញពិភពលោក គឺ Frozen ដែលរឿងខ្លីនោះ មានរយៈពេល 7នាទី ដែលមានចំណងជើងថា Frozen Fever ។

សូមកុំភ្លេច កក់និងទិញសំបុត្រ មុនថ្ងៃដែលចង់មើល ព្រោះពេលនេះ សំបុត្រលក់ដាច់ខ្លាំងណាស់ ។ ប្រិយមិត្តក៏អាច តាមដានពត៌មាន ទាក់ទងនិងភាពយន្តថ្មី ទាន់ចិត្តដោយ add ចៃកុន ក្នុងកម្មវិធី LINE ដោយអាចស្វែងរកបានតាមរយះ ID: @JAIKON ព្រមទាំងមាន ឪកាសឈ្នះ រង្វាន់ពិសេសៗ ជាច្រើន ដែលមិនអាចរកបាន នៅកន្លែងផ្សេង ៕

ដកស្រង់ពី៖ ដើមអម្ពិល