Social Network

Acer​ណែនាំ​Tablet ស៊េរី​ថ្មី​Acer Icobia Tab 10

ក្រុមហ៊ុនតៃវ៉ាន់ Acer កាលពីពេល ថ្មីៗនេះប្រកាស ជាផ្លូវការTablet ស៊េរីថ្មីគឺAcer Icobia Tab 10 តម្លៃ២៤៩ដុល្លារ និងដាក់លក់នៅ ហាងក្រុមហ៊ុន Acer ហើយ ។

លក្ខណៈពិសេសរបស់ Acer Icobia Tab 10 ទំហំ១០.១អីុង អេក្រង់ IPS TFT ជាមួយនឹង កម្រិតភ្លឺច្បាស់ ១៩២០ គុណនឹង ១២០០ ភិចស៊ែល ព្រមទាំងការពារ ដោយកញ្ចក់ Corning Gorilla Glass ។ Processor Quad-Core ល្បឿន ១.៥ ជីហ្គាហឺត ។ RAM ២ ជីហ្គាបៃ ។ កាមេរ៉ាមុខ ២ មេហ្កាភិចស៊ែល កាមេរ៉ាក្រោយ៥ មេហ្គាភិចស៊ែល និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ៕

ដកស្រង់ពី៖ កោះសន្តិភាព