Social Network

ស្មា​ត​ហ្វូ​ន Windows​ទំនើប​ទាន់សម័យ​គឺ​Microsoft Lumia 640 XL

ស្តើង កាមេរ៉ាភ្លឺច្បាស់ ព្រមទាំងប្រើបច្ចេក វិទ្យាទាន់សម័យ សម្រាប់យុវវ័យនោះ គឺMicrosoft Lumia 640 XL ។ លក្ខណៈពិសេសរបស់ Microsoft Lumia 640 XL ទំហំ៥.៧អីុង អេក្រង់ធំ ងាយស្រួលយកតាមខ្លួន និងទស្សនាវីឌីអូ កម្សាន្តជាមួយ កម្រិតភ្លឺច្បាស់ ៧២០គុណនឹង ១២៨០ ភិចស៊ែល ។

RAM 1ជីហ្គាបៃ CPU Quad-Core ល្បឿន១.២ ជីហ្គាហឺត ។ កាមេរ៉ាមុខ ៥ មេហ្គាភិចស៊ែល រីករាយក្នុងការថតរូប Selfies ចំណែកកាមេរ៉ា ក្រោយ១៣មេហ្គាភិចស៊ែល ។ Microsoft Lumia 640 XL ដំណើរការប្រព័ន្ធ Windows Phone 8.1 ជាមួយនឹង Lumia Denim ។ ស្មាតហ្វូនស៊េរីថ្មី មួយប្រភេទនេះ មិនទាន់មាន វត្តមានលើទីផ្សារ កម្ពុជានៅឡើយទេ តែនឹងមកដល់ ក្នុងពេល ឆាប់ៗ ខាងមុខនេះជាមួយ នឹងតម្លៃប្រហែល២៥០ដុល្លារ ៕

ដកស្រង់ពី៖ កោះសន្តិភាព