Social Network

ចិន​បង្កើន​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ច្រើន​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន

អាជ្ញាធរដឹកជញ្ជូន បានប្រកាសកាលពីពេល ថ្មីៗនេះថា បរិមាណរថយន្តប្រើប្រាស់ ថាមពលអគ្គិសនី ជំនួសឱ្យការប្រើសាំង នឹងមានវត្តមានលើដងផ្លូវ ប្រទេសចិននៅឆ្នាំ២០២០ ប្រមាណជា៣០ម៉ឺនគ្រឿង ស្របពេលប្រទេសនេះដាក់ទិសដៅ សន្សំសំចៃថាមពល និងការប្រយុទ្ធប្រឆាំង ការបំពុលបរិស្ថាន ។

បើតាមការឱ្យ ដឹងពីក្រសួងដឹកជញ្ជូន ចិននឹងបង្កើតផលិតភាព ដែលអនុគ្រោះដល់ បរិស្ថានចំពោះរថយន្ត ប្រភេទនេះដើម្បីជួយគាំទ្រ នូវការសម្រេចកំណើន លឿនជាងមុននៃអ្នក ចូលចិត្តប្រើវាជា មធ្យោបាយធ្វើដំណើរ ។ តាមផែនការ គេបានដាក់ទិសដៅ សម្រាប់រថយន្តក្រុង ប្រើថាមពលអគ្គិសនី ឱ្យបាន២០ម៉ឺនគ្រឿង និងរថយន្តតាក់ស៊ី(ដឹកភ្ញៀវ) តាមទីប្រជុំជនប្រមាណ ជា១០ម៉ឺនគ្រឿង សម្រាប់ចែកចាយឆ្នាំ២០២០ ដើម្បីជាការលើកទឹកចិត្ត ផលិតកម្មនិងការទិញ រថយន្តប្រភេទនេះ ។

ចិននឹងបន្ត លើកទឹកចិត្តដល់ ការសាងសង់មធ្យោបាយ ឬស្ថានីយសាកបញ្ចូល ភ្លើងនានាផងដែរ នៅតាមក្រុងជាច្រើន ហើយថែមទាំងអនុវត្ត នូវគោលការណ៍ លើកលែងពន្ធ ក៏ដូចជាជួយទំនុក បម្រុងជាប្រាក់សម្រាប់អ្នកទិញវាយក ទៅប្រើប្រាស់ ។ បើតាមទិន្នន័យ ពីក្រសួងចាប់ ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៤ ដល់ដំណាច់ឆ្នាំ២០១៧ បណ្តាអ្នកទិញរថយន្ត អគ្គិសនីដែលមានគុណសម្បត្តិ គ្រប់គ្រាន់នឹងមិនចាំបាច់ បង់ពន្ធថ្លៃទិញនោះទ្បើយ ។

គួររំឭកថា គិតចាប់តាំងពីឆ្នាំ២០១៤ មកចិនបានដាក់ ចេញនូវវិធានការផ្សេងៗ ដើម្បីផ្សព្វផ្សាយនូវ ការប្រើប្រាស់រថយន្តបើកបរ ដោយថាមពលអគ្គិសនី ឬបញ្ចូលភ្លើង ដើម្បីនឹងសន្សំសំចៃថាមពល និងការប្រយុទ្ធប្រឆាំងការបំពុល បរិស្ថានក្នុងនោះរួម មានការលើកលែងពន្ធ ការទំនុកបម្រុងជាប្រាក់ សម្រាប់អ្នកទិញ និងការស្នើសុំរដ្ឋា ភិបាលរៀបចំទិញ រថយន្តទាំងនោះឱ្យបាន ច្រើនថែមទៀតជាដើម ។

ដោយទ្បែក តួលេខពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បង្ហាញថាផលិតកម្ម រថយន្តប្រើប្រាស់ ថាមពលថ្មីនេះ របស់ ប្រទេសចិនកើនទ្បើងមួយជា ៤ពីមួយឆ្នាំទៅមួយឆ្នាំ ប្រមាណជា៨៣.៩០០គ្រឿង ក្នុងឆ្នាំ២០១៤ ៕

 

ដកស្រង់ពី៖ កោះសន្តិភាព