Social Network

ពេជ្រ សោភា លេច​ធ្លោ​ខ្លាំង​លើ​ឆាក MUC ដោយ​សារ​ម៉ូដ​សំលៀកបំពាក់​ដូច​រាជនី​ប៉ុន្មាន​ឈុត​នេះ!

នៅចុងឆ្នាំ ២០២១ នេះ ពេជ្រ សោភា បានសាងសមិទ្ធផល និងភាពភ្ញាក់ផ្អើលថ្មីទៀតហើយ ក្រោយលេចមុខលើឆាកកម្មវិធី Miss Univers Cambodia 2021 ក្នុងនាមជាគណៈកម្មការ។

នេះជាលើកទី១របស់ សោភា នៅលើឆាក MUC ក្នុងនាមជាគណៈកម្មការ ប៉ុន្តែពីមុនមកគេដឹងថា នាងក៏មានពិសោធន៍ច្រើនរួចហើយក្នុងការងារនេះ នៅលើឆាកកម្មវិធីដែលរៀបចំដោយទូរទស្សន៍ហង្សមាសដូចជា The Voice Cambodia ជាដើម។

បង្ហាញខ្លួននៅលើវេទិកាថ្មី គេឃើញថា ពេជ្រ សោភា មិនមែនធ្វើលំៗនោះទេ ពោលគឺ នាងបានបានលេចវត្តមានជាមួយនឹងភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍មិនធម្មតា។ ចំណុចគួរចាប់អារម្មណ៍ទាំងនោះ គឺពាក់ព័ន្ធរូបសម្រស់របស់នាង ដែលត្រូវបានលើកកម្ពស់យ៉ាងខ្លាំងជាមួយនឹងសំលៀកបំពាក់២ឈុត។ ឈុតទី១ គឺជាឈុតរ៉ូបស្បៃប៉ាក់ឌិនដោយត្បូងពណ៌កាកអំពៅមួយ។

សោភា ពេលឈុតនេះហើយ លេចរាងស្រឡូត ខ្ពស់ស្រឡះ។ ព្រមជាមួយគ្នា ការផាត់មុខ និងធ្វើសក់ ក៏ស៊ីគ្នាឥតខ្ចោះទៅនឹងសំលៀកបំពាក់។ ដូច្នេះហើយ អ្នកគាំទ្ររបស់នាងជាច្រើន កំពុងលាន់មាត់ថា idol របស់ពួកគេស្អាតដូចរាជនី។ ដោយឡែកឈុតទី២ ជាប្រភេទរ៉ូបដូចគ្នា តែពណ៌ក្រហម ហើយការរចនាមានភាពខុសប្លែកបន្តិច។

សោភា ក្នុងឈុតនេះ ក៏ទាក់ទាញមិនស្ទើរដែរ ដែលរឹតតែឃើញថា តារាចម្រៀងចាស់វស្សារូបនេះ ពិតជាមានរាងស្អាត មិនធម្មតា។ ទាំងពីរឈុត ទទួលបានការចាប់អារម្មណ៍ និងលើកសរសើរដូចៗគ្នា។ តោះ...ឥឡូវទស្សនាទាំងអស់គ្នា៖

ដកស្រង់ពី៖ Sabay