Social Network

Wow! ត្រឹម​មិន​ដល់ ១០ម៉ោង បទ''Are you ok'' បំបែក​កំណត់​ត្រា​បាត់​ហើយ!

អ្នកគាំទ្រពិតជាភ្ញាក់ផ្អើល បើកភ្នែកធំៗតែម្ដងក្រោយបទចម្រៀង Are You ok របស់តារាស្រីប្រចាំ កាឡាក់ស៊ីណាវ៉ាត់ត្រា ដែលទើបតែចេញព្រឹកមិញនេះមានអ្នកចូលទស្សនាដល់ទៅ 1M ដង ត្រឹមរយៈ ដ៏ខ្លីបំផុត។

អាចនិយាយបានថា តន់ ច័ន្ទសីម៉ា ក៏ដូចជាផលិតកម្មខ្នាតធំ កាឡាក់ស៊ីណាវ៉ាត់ អាចបំបែក កំណត់ត្រាប្រវត្តិសាស្ត្រកម្ពុជាដែលផលិតបទចម្រៀងមានអ្នកចូលទស្សនាច្រើនបំផុត 1M ដងក្នុង រយៈពេល៩ម៉ោងប៉ុណ្ណោះគិតត្រឹមរសៀលថ្ងៃទី៤ វិច្ឆិការនេះ។ ទន្ទឹមនឹងនេះអ្នកគាំទ្របទ Are You ok របស់សីម៉ា បង្ហាញភាពអបអរយ៉ាងខ្លាំងបន្ទាប់ពីទទួលបាន ដំណឹងដ៏ភ្ញាក់មួយនេះមិនត្រឹមតែប៉ុណ្ណោះអ្នកគ្រប់គ្រង ផលិតកម្ម លោក យឹម តាស្រង់ ក៏បានបង្ហាញក្ដីរំភើប សឹងមិនគួរឱ្យជឿថាក្រុមការងារផលិតកម្មទាំងអស់អាចធ្វើបាន។

ហើយនេះក៏ជាភាពជោគជ័យ ដ៏ធំមួយដែលជាលើកទី១បំផុតនៅកម្ពុជា មានអ្នកចូលទស្សានាសន្ធឹកបែបនេះក្នុងរយៈពេលមិនដល់មួយថ្ងៃផង៕

ទស្សនាបទ Are You ok ខាងក្រោមនេះ!

  

ដកស្រង់ពី៖Sabay