Social Network

ចូលរួមរំលែកទុក្ខ! តារាសម្តែងជើងចាស់អ្នកស្រី ពៅ ថាវី ជួបទុក្ខធំដោយស្វាមីទទួលមរណភាព

នេះគឺជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុតសម្រាប់ក្រុមគ្រួសារ និងអ្នកគាំទ្រ ខណៈដែលតារាសម្តែងជើងចាស់អ្នកស្រី ពៅ ថាវី ជួបទុក្ខធំដោយស្វាមីទទួលមរណភាព។

បើតាមការរៀបរាប់របស់តារាសម្តែងជើងចាស់អ្នក ស្រី ពៅ ថាវី លើកឡើងថា«ប្រទេសបើកហើយតែនាងខ្ញុំ ពៅ ថាវី បានបាត់បង់ស្វាមីជារៀងរហូតគ្មានថ្ងៃវិលវិញ សូមឱ្យវិញ្ញាណក្ខន្ធលោក កែវ ខែម ដែលជាស្វាមីនាងខ្ញុំបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ» ។

តាមរយៈដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះដែរ គេឃើញមានអ្នកសិល្បៈរួមទាំងមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ក៏បានសម្ដែងនូវក្ដីរំលែកទុក្ខចំពោះអ្នកស្រី ពៅ ថាវី ដែលបានបាត់បង់ស្វាមីគ្មានថ្ងៃនឹងត្រឡប់ផងដែរ៕

ដកស្រង់ពី៖កម្ពុជាថ្មី