Social Network

សប្ដាហ៍ថ្មី! តម្លៃ iPhone 13 លក់តាមហាងប្រែប្រួលដល់ណាហើយ

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍តម្លៃ iPhone 13 កាន់តែធ្លាក់ថ្លៃបន្តិចបន្តួច និងមានភាពស្ងប់ស្ងាត់ ពីអ្នកគាំទ្រ តែនៅមានលក់ពេញៗហាង។បច្ចុប្បន្ននៅតាមហាងនៅតែមានលក់ជាហូរហែ ប៉ុន្តែបើធៀបជាមួយពេលចេញដំបូងសម្រាប់ iPhone 13 ធ្លាក់ថ្លៃអស់ខ្ទង់ ១០០ដុល្លារ iPhone 13 Pro ធ្លាក់ថ្លៃខ្ទង់ ២០០ដុល្លារ និង iPhone 13 Pro Max ធ្លាក់ថ្លៃខ្ទង់ ២៧០ដុល្លារ។

ឆែលតម្លៃលក់តាមហាងខាងក្រោម៖iPhone 13 series ជំនាន់ថ្មីនេះ វាត្រូវបានកែប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz និងទំហំផ្ទុករហូតដល់ 1TB។ បញ្ជាក់៖ តម្លៃនេះអាចប្រែប្រួលខុសគ្នាតិចតួចនៅតាមហាង។

ដកស្រង់ពី៖sabay