Social Network

កក្រើកទៀតហើយ! បទ “Are you Ok?”ត្រូវបាន Galaxy Navatra លក់សិទ្ធបន្តឱ្យទៅផលិតម្មចិន GesTos

ពិតជាមោទនភាពរបស់ផលិតកម្ម Galaxy Navatra ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ ដែលត្រូវបានផលិតកម្មក្រៅស្រុកសម្លឹងឃើញស្នាដៃល្អក្នុង”Are you ok?” ធ្វើការសុំសិទ្ធទិញបន្តក្នុងតម្លៃកប់ពពក។

បទចម្រៀង“Are you Ok?”បានផ្ទុះឡើងត្រឹមរយៈពេលដ៏ខ្លីបំផុតដែលអាចនិយាយបានថាប្រវត្តិសាស្ត្រក្នុង សិល្បស្រុកខ្មែរដែលអាចបំបែកកំណត់ត្រាមានអ្នកចូលច្រើនដល់ទៅ១M ដងត្រឹម៩ម៉ោង។ ចម្រៀងរបស់ តន់ ច័ន្ទសីម៉ា មួយបទនេះមិនត្រឹមតែមានការគាំទ្រពីមហាជនកម្ពុជាប៉ុន្ណោះទេសូម្បីតែប្រទេសជិតខាងក៏លាន់មាត់ ពីបទនេះខ្លាំងមិនធម្មតាឈានដល់មានការសុំសិទ្ធបន្តទៀតផង។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី៦ វិច្ឆិការ ផលិតកម្មខ្នាតធំ Galaxy Navatra បានបើកពិធីសន្និសីទសារព័ត៌មាន ដោយមានការចូលរួមយ៉ាងច្រើនកុះកពីបណ្ដាអ្នកឧកញ្ញា រួមជាមួយតារាសម្ដែង និងបវរកញ្ញាកំពូលសម្រស់ ច្រើនដួងផងដែរ។ ដោយក្នុងពិធីនេះស្ដីពីការលក់សិទ្ធិចម្រៀងបទ “Are you Ok?” ឱ្យទៅក្រុមហ៊ន Gestos Media យកទៅផលិតផ្សព្វផ្សាយលើ បណ្ដាញសង្គមនានារបស់ប្រទេសចិន។ ឆ្លៀតនៅក្នុងឳកាសនេះលោក យឹម តាស្រង់ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានអំពីការផលិតបទនេះឡើង យ៉ាងដូច្នេះថា MV “Are you Ok?” ក្រុមការងារ Galaxy ទាំងអស់បានរហូតដល់ទៅ៥ដងដែលត្រូវឆ្លងកាត់ពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបអាចឆ្លងផុត ហើយបទចម្រៀងនេះបានចាយលុយមិនតិចម៉ឺនដុល្លារនោះទេ ក្នុងការផលិតចេញជារូបរាងនេះឡើង។

ក្នុងនោះលោក យឹម តាស្រង់ បានសង្កត់ធ្ងន់ថា”តាំងពីខ្ញុំចេះធ្វើការលើ វិស័យនេះមក ខ្ញុំមិនដែលឃើញទេថា MV មួយនេះចំណាយច្រើនដល់ម្លឹង”។ ដោយឡែកលោក យឹម តាស្រង់ ក៏បានបញ្ជាក់មូលហេតុដែលត្រូវដកពាក្យ ផ្លាប់ ចេញពីចម្រៀងក៏ដោយសារតែ មិនចង់ឱ្យមហាជនមិនពេញចិត្ត និងគិតទៅលើផ្លូវអវិជ្ជមានតែប៉ុណ្ណោះ ប៉ុន្តែការពិតតាមវចនានុក្រមសម្ដេចសង្ឈជូនណាតពាក្យ ផ្លាប់ៗ ពុំមានអ្វីជាការខុសទេគឺពាក្យនេះចេញពីសម្លេងនៃការទះដៃប៉ុណ្ណោះ នេះជាការលើកឡើងរបស់លោក យឹម តាស្រង់។

សូមរម្លឹកផងដែរថា “Are you Ok?” ត្រូវបានផលិតកម្ម Galaxy ទិញសិទ្ធពីបុរសជាអ្នកលេង Tik Tok ម្នាក់ ដែលជាម្ចាស់សម្លេងដើមក្នុងតម្លែ 12000 ដុល្លារយកមកផលិតឱ្យកញ្ញា តន់ ច័ន្ទសីម៉ា ហើយក៏ទើបតែចេញ កាលពីថ្ងៃទី៤ វិច្ឆិការនេះ ហើយរហូតមកដល់ពេលនេះ “Are you Ok?”មានអ្នកចូលទស្សនារហូតដល់ ១២M ដងក្នុង Youtube៕

ដកស្រង់ពី៖ Sabay