Social Network

រឿន ណាត ឆ្លើយតបភ្លាមៗ ក្រោយមានអ្នកសួរនាំពីជីវិតរាល់ថ្ងៃរបស់នាង

អតីតកញ្ញាឯកចក្រវាលតំណាងប្រទេសកម្ពុជា ២០១៨ រឿន ណាត ស្រីស្អាតសម្រស់លេចធ្លោពីធម្មជាតិ បានឆ្លើយតបភ្លាមៗក្រោយមានអ្នកចោតជាសំណួរមកកាន់នាង រហូតធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា ។

ថ្មីៗនេះ អតីតកញ្ញាឯកចក្រវាលកញ្ញា រឿន ណាត បានបង្ហោះរូបភាព២សន្លឹក អមដោយសារចាក់ដោតចិត្តអ្នកគាំទ្រដែលតែងសួរនាងថា តើតស៊ូថតរាល់ថ្ងៃនេះហត់អត់ លំបាកអត់ ?

រហូតនាងបញ្ចេញសារដើម្បីឆ្លើយតបទៅអ្នកគាំទ្រវិញដោយនាងបញ្ជាក់ថា នាងមិនហត់នឹងលំបាកស្មើនិងកាលពីមុននោះទេ ព្រោះនាងបានហែលឆ្លងភាពលំបាកយ៉ាងច្រើន ទម្រាំនាងមានថ្ងៃនេះ ដោយកាលពីមុន នាងគឺជាក្មេងស្រីម្នាក់មានការតស៊ូប្រើជីវិតនៅក្មេងរបស់នាង ធ្វើការរកលុយចិញ្ចឹមគ្រួសារ ដោយដាំបន្លែនៅវិទ្យុដើម្បីយកទៅផ្គត់ផ្គង់ដល់កុមារកំព្រាជាច្រើន ហូតធ្វើឲ្យនាងក្លាយទៅជាមនុស្សស្រីរឹងមាំ តស៊ូគ្រប់យ៉ាង ទម្រាំមកដល់ពេលនេះ ។ ចំណែកអ្នកគាំទ្រ ចូលមកសរសើរនាងគ្រប់គ្នា ពីភាពតស៊ូលំបាកគ្រប់យ៉ាង ដែលនាងបានជួបរហូតមកដល់ថ្ងៃនេះ ។

ដកស្រង់ពី៖Sabay