Social Network

Neymar បង្ហោះសារយ៉ាងខ្លី ក្រោយតារាចម្រៀងប្រេស៊ីល ស្លាប់ដោយធ្លាក់យន្តហោះ

តារាបាល់ទាត់ប្រេស៊ីល កីឡាករ Neymar បានបង្ហាញអារម្មណ៍តក់ស្លុត និងមិនទទួលស្គាល់ថាជាការពិត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តារាចម្រៀងប៉ុបប្រេស៊ីលនាង Marilia Dias Mendonca ត្រូវបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនស្រាល។

 

យន្តហោះនេះ បានធ្លាក់នាពេលរសៀលជិតទីក្រុង Piedade de Caratinga ក្បែរតំបន់ភ្នំមួយ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។ តារាចម្រៀងអាយុ ២៦ ឆ្នាំរូបនេះគឺជាម្នាក់ក្នុងចំណោមមនុស្ស ៥នាក់ដែលត្រូវបានរាយការណ៍ថា ស្លាប់ក្នុងឧបទ្ទវហេតុនេះ។ បន្ទាប់ពីសោកនាដកម្មនេះត្រូវបានសារព័ត៌មានជាច្រើនផ្សព្វផ្សាយ កីឡាករ Neymar បានបង្ហោះ Twitter ជាមួយ emoji យំថា “ខ្ញុំមិនជឿឡើយ”។

គួរបញ្ជាក់ថា Mendonca គឺជាតារាល្បីឈ្មោះម្នាក់នៅតំបន់អាមេរិកខាងត្បូង ដោយអាល់ប៊ុម Todos os Cantos របស់នាង បានទទួលពានរង្វាន់ Grammy ឡាទីនក្នុងឆ្នាំ២០១៩៕

ដកស្រង់ពី៖កម្ពុជាថ្មី