Social Network

សរសើរទឹកចិត្ត Bang Sihyuk ណាស់! ជើងរបួសហើយ ខំ​មកសួរសុខទុក្ខប្អូនៗ ទាំង​ជិះរទេះរុញទៀត

ថ្មីៗនេះ អ្នកច្នៃម៉ូដដ៏ល្បី Yoni P និងស្វាមីគឺ Steve J ត្រូវបានគេប្រទះឃើញនៅជាមួយនឹងនឹង ប្រធានក្រុមហ៊ុន HYBE គឺ PD Bang Si Hyuk។ Yoni P បានថតរូបបង្ហោះចែករំលែកឲ្យអ្នកគាំទ្របានដឹងពីវត្តមានជុំគ្នារបស់ពួកនាងនៅហាងកាហ្វេមួយកន្លែង។

 

ក្នុងរូប អ្វីដែលគ្រប់គ្នាចាប់ភ្លឹកជាងគេគឺ ពេលឃើញ Bang Si Hyuk ស្លៀកខោខ្លីលើជង្គង់ បង្ហាញជើងចេញ។ ជាមួយគ្នានោះ Yoni P ក៏ថែមទាំងបញ្ជាក់ថា លោក (PD Bang Si Hyuk) មកសួរសុខទុក្ខនាង ទាំងជិះរទេះរុញ ដោយសារតែមានរបួសជើង។

អ្នកច្នៃម៉ូដដដែលបានសរសេរថា៖ «លោកប្រធាន Bang Si Hyuk របស់យើង ជាអ្នកដែលខ្ញុំគោរពបំផុតក្នុងជីវិតនេះហើយគាត់បានសម្រេចការងារជោគជ័យជាច្រើន ក្នុងចំណោមអ្នកដេលខ្ញុំបានស្គាល់កន្លងមក។ ប៉ុន្តែគាត់ នៅតែជាបងប្រុស Si Hyuk អ្នកដែលតែងទិញនំចំណីឲ្យខ្ញុំញ៉ាំគ្រប់ពេលជារៀងរហូត។ ទោះបីគាត់មានរបួសជើង ហើយគាត់នៅតែឆ្លៀតមកសួរសុខទុក្ខខ្ញុំដល់ហាងកាហ្វេ ទាំងជិះរទេះរុញមកទៀត។

គាត់ចូលចិត្តកន្លែងណាដែលមានមនុស្សច្រើន។ គាត់ថែមទាំងផ្ញើរូបដែលយើងបានថតរួមគ្នា កាលពី ១០ឆ្នាំមុន មកឲ្យខ្ញុំទៀត ហើយនិយាយថា ១០ឆ្នាំទៅហើយដែលយើងបានស្គាល់គ្នា។ គាត់គឺជាបុរសម្នាក់ដែលផ្អែមល្ហែម បើអ្នកស្គាល់គាត់ច្បាស់! ខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់~ ខ្ញុំតែងស្ថិតនៅជាអ្នកគាំទ្រនូវដំណើរផ្លូវអស្ចារ្យទៅមុខរបស់បងគ្រប់ពេល»៕

ដកស្រង់ពី៖Sabay