Social Network

រំភើបណាស់! ប្រជាជនខេត្តស្វាយរៀងរៀបចំកម្មវិធីយ៉ាងឱឡារឹកអបអរ​បវរកញ្ញា ឆន ស្រីណេត

ជារឿងរំភើបខ្លាំងបំផុតសម្រាប់អ្នកគាំទ្រ ក៏ដូចជាបវរកញ្ញាជយលាភីរងទី១ Miss Universe Cambodia ២០២១ ឆន ស្រីណេត ដែលត្រូវបានបងប្អូនប្រជាជនរស់នៅខេត្តស្វាយរៀងបាន ប្រារព្ធពិធីអបអរកញ្ញាយ៉ាងកុះករ។

 

ថ្វីត្បិតមិនទទួលបានតំណែងម្ចាស់មកុដមែនពិត ប៉ុន្តែស្រីស្អាតរូបនេះបានយកឈ្នះបេះដូងមហាជន កម្ពុជាស្រលាញ់ពេញចិត្តមិនតិចនាក់ទេ តារយៈសមត្ថភាព កាយវិកាទន់ភ្លន់ និងសម្រស់ស្រស់ស្អាត លេចធ្លោរបស់នាង។

រហូតធ្វើឱ្យប្រជាពលរដ្ឋនា ខេត្តស្វាយរៀង រំជួលចិត្តនាំគ្នាប្រារព្ធពិធីអបអរសាទរយ៉ាងកក់ក្ដៅជូនចំពោះ ឆន ស្រីណេត។ ឆ្លៀតនៅក្នុងឱកាសអបអរជយជំនះដ៏ល្អរបស់ ណេត នាងក៏បានធ្វើពិធីបង្សុកូលជូនប្អូនប្រុសជាទី ស្រលាញ់នាង ដែលទើបតែទទួលមរណៈភាពកាលពីថ្ងៃទី២៩ តុលាកន្លងទៅ ក្រោយមួយថ្ងៃនៃជ័យ ជំនះរបស់ ស្រីណេត។

ក្នុងនោះ ស្រីណេត ក៏បានរៀបចំថវិកាមួយចំនួនជាមួយនិងអង្ករ មី ទឹកត្រី ទឹកស៊ីអៀវ ជូនលោកយាយលោកតាដែលចូលរួមផងដែរ។ នៅក្នុងកម្មវិធីអបអរបវរកញ្ញា ឆន ស្រីណេត មានការចូលរួមយ៉ាងច្រើនពីលោកយាយ លោកតារស់នៅ ទីនោះរួមទាំង ព្រះសង្ឃច្រើនអង្គផងដែរ។ លើសពីនេះក៏មានការអបអរសាទរពីអ្នកគាំទ្រ ក៏ដូចជាមិត្ត រួមលអាជីពកនៅលើបណ្ដាញសង្គមផងដែរ៕

ដកស្រង់ពី៖Sabay