Social Network

លោក យឹម តាស្រង់ ប្រាប់ពីហេតុផលធំៗ២យ៉ាង ដែលសម្រេចចិត្តមិនលុបចោលបទ “Are you Ok?”

នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ បានប្រាប់ពីមូលហេតុធំៗ២យ៉ាង ដែលក្រុមហ៊ុន មិនលុបចោលបទ “Are you Ok?” បើទោះបីជាមានមហាជនរិះគន់ខ្លាំងយ៉ាងណាក៏ដោយ ។រហូតពេលនេះបទដែលកំពុងល្បីមួយនេះត្រូវបានក្រសួងអនុញ្ញាតឲ្យចេញជា MV បន្ទាប់មកមិនបានប៉ុន្មានថ្ងៃផងស្រាប់តែក្រុមហ៊ុនចិន Gestos សុំសិទ្ធទិញបន្តក្នុងតម្លៃកប់ពពក។

 

លោក យឺម តាស្រង់ បានថ្លែងប្រាប់ Sabay ក្នុងសន្និសិទសារព័ត៌មានថា មូលហេតុដែល Galaxy Navatra សម្រេចចិត្តមិនលុបចោលបទ កំពុងល្បី “Are you Ok?” ចោល ព្រោះ លោកមានមូលហេតុ២យ៉ាងគឺ ទី១ លោកមើលឃើញឳកាស ជាចម្បង ដោយឥឡូវលោកមើលឃើញទៅលើការផ្ទុះទៅលើ Tik Tok ខ្លាំង រហូតមានអ្នកមើលអ្នកលេងដល់ទៅរាប់លានដង បើលើវីដេអូវិញអាចចូលដល់១០០លាន ហើយបើបូកៗចុះបូកឡើងទៅ ឃើញមានអ្នកចូលមើលច្រើនខ្លាំងរហូតដល់ ១០០០លានដង ហើយនេះគឺជាឳកាសមួយ ព្រោះបើតាមលោកធ្វើរាល់ថ្ងៃចំពោះបទចម្រៀងដែលផ្ទុះលើ Tik Tok ហើយគង់តែឡើងលឿនមិនខាន ដូចនេះទើបលោកឆក់ឳកាសមួយនេះឡើង បើទោះបីជាមានឧបសគ្គកើតឡើងក៏ដោយ ក៏លោកនៅតែអត់ធ្មត់ដើរឲ្យដល់ទីបញ្ចប់ដែរ ។

ហេតុផលទី២ គឺបើនិយាយពីការរកចំណូលបានពីTik Tok គឺមិនបានទេ គ្រាន់តែតាមនេះមានប្រជាប្រិយភាពខ្លាំង មានអ្នកមើលច្រើនដែលជាឳកាសក្នុងការផ្សព្វផ្សាយ ដោយរួមដំណើរជាមួយប្រទេសជឿនលឿននិងគេដែរ គឺជារឿងដែលលោកសប្បាយចិត្ត ។ លោក តាស្រង់ បានបន្ថែមទៀតថា បើនិយាយពីលក្ខណៈពិសេសរបស់បទនេះវិញ លោកឲ្យទៅមើលបទពីដើមវិញ ព្រោះលោកយកតែចំណុចពិសេសមកទេ ដើម្បីកែរប្រែឡើងវិញ ព្រោះបទនេះមានគេស្គាល់រួចហើយ ។

លោកបន្តទៀតថា ចំពោះបទចម្រៀងមូយបទនេះ លោកមិនអាចប្រាប់ពីទំហំទឹកប្រាក់នៃការខាតរឺចំណេញនោះទេ ដោយលោកសុំមិនបញ្ចេញ ប៉ុន្តែលោកបានប្រលយពាក្យថា ជាទូទៅការរកស៊ីមួយតែងស្មើដើមរឺចំណេញ គេមិនរកស៊ីឲ្យខាតនោះទេ ។





ដកស្រង់ពី៖Sabay