Social Network

៣ចំណុច​ដែល​អ្នក​ត្រូវ​ដឹង មុននឹង​កំណត់​គោលដៅ​ជីវិត​ឲ្យ​ជោគជ័យ!

មុននឹងទទួល បានជោគជ័យ នៅក្នុងជីវិត អ្នកត្រូវដឹងពីគោលដៅ ជីវិតរបស់អ្នក ជាមុនសិន ។

ដើម្បីដឹងពីគោលដៅ នៅក្នុងជីវិត របស់អ្នក គឺទាមទារ ឲ្យអ្នកស្គាល់ ខ្លួនឯងច្បាស់ ទី១ ត្រូវដឹងពីចំណង់ចំណូលចិត្ត ទី២ ដឹងពីទេព្យកោសល្យ និងទី៣ ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ របស់ខ្លួន ( ដឹងពីចំណុចខ្សោយហើយ ត្រូវចាប់ផ្តើម កែវាបន្តិចម្តងៗ រហូតឲ្យវាក្លាយ ជាចំណុចខ្លាំង របស់អ្នកវិញ ) ។ 

បន្ទាប់ពីដឹងចំណុចទាំងបី ខាងលើច្បាស់ហើយ អ្នកត្រូវកំណត់គោលដៅ ជីវិតរបស់អ្នក ដោយផ្សារភ្ជាប់ជាមួយ នឹងបីចំណុចខាងលើនោះ ឲ្យបានច្បាស់ ហើយចាប់ផ្តើមអនុវត្តន៍ សកម្មភាពទាំងនោះ ទៅតាមផែនការណ៍ដែលអ្នកបានកំណត់ ឲ្យបានជាប់ជាប្រចាំ នោះអ្នកនឹងឈាន ទៅរកភាពជោគជ័យ នៅក្នុងជីវិត របស់អ្នកជាបន្តបន្ទាប់ ៕ 

ដកស្រង់ពី៖Thmey Thmey