Social Network

ទារិកា​ឥណ្ឌា​ម្នាក់​មាន​ភាព​ចម្លែក​ក្បាល​ដូច​ដំរី អ្នកស្រុក​មាន​ជំនឿ​ថា​ជា « គណេស » ចាប់ជាតិ

សារព័ត៌មាន«មេត្រូយូខេ» របស់ឥណ្ឌាកាលពីពេល ថ្មីៗនេះផ្សាយថា ស្ត្រីឥណ្ឌាម្នាក់ សម្រាលបានទារិកា ចម្លែកមានក្បាល ស្រដៀងនឹងសត្វដំរី ហើយអ្នកស្រុក មានជំនឿថាជា «គណេស» (ទេវតាមានក្បាលជាដំរី ជាបុត្រព្រះឥសូរ) ចាប់ជាតិ ។

ទារិកាចម្លែកនោះ កើតនៅក្រុងអាលីកា រដ្ឋឧត្តរប្រទេស ។ ខុសពីទារិកាធម្មតា គឺទារិកានោះមាន ក្បាលដូចក្បាលដំរី ដោយមានប្រមោយ ។ អ្នកស្រុកមានជំនឿថា ទារិកានោះជា គណេសចាប់ជាតិ ក៏នាំយកនំនែក ទៅគោរពបូជាសុំសេចក្តីសុខ ។ ទារិកាចម្លែកក្បាល ដូចដំរីចាប់ កំណើតក្នុងគ្រួសារ ក្រីក្រដោយឪពុក ជាអ្នកលក់បន្លែ។ បុរសជាឪពុកមានជំនឿថា កូនស្រីរបស់ ខ្លួនដែលអ្នក ស្រុកគោរពបូជា នឹងក្លាយជាអ្នក នាំលាភសំណាងដល់ក្រុមគ្រួសារ ។

ចំណែកគ្រូពេទ្យ ជំនាញមានគម្រោង ត្រួតពិនិត្យរាងកាយ របស់ទារិការូបនោះ ដើម្បីឱ្យដឹងថា តើមានអាការ ខុសប្រក្រតីបែបណា និងចាំបាច់ត្រូវ វះកាត់ឬអត់ ? អ្នកជំនាញសន្និដ្ឋានថា អាការខុសប្រក្រតី របស់ទារិកានោះអាចមក ពីខ្វះជីវជាតិ អាហារនិងទទួលជាតិពុល ពេលនៅក្នុងផ្ទៃម្តាយ ៕

ដកស្រង់ពី៖ កោះសន្ដិភាព