បវរកញ្ញារាងតូចច្រឡឹង Miss Grand Myanmar ២០២០ កញ្ញា Han Lay ទទួលបានឱកាសយ៉ាង ពិសេសពីអ្នករៀបចំកម្មវិធីក្លាយជាពិធីរិនីប្រចាំ Miss Grand International ២០២១។
យោងតាមគណនី Instagram ផ្លូវការរបស់ Miss Grand Myanmar ២០២០ កញ្ញា Han Lay បានឱ្យដឹងថាអ្នកគ្រប់គ្រងទូទៅនៃកម្មវិធី Miss Grand International ២០២១ ដែលធ្វើឡើងនៅលើទឹកដីថៃបានផ្ដល់ឱកាសឱ្យបវរកញ្ញាមីយ៉ាន់ម៉ា រូបនេះក្លាយជាពិធីការិនីក្នុងកម្មវិធីប្រកួតឆ្នាំនេះ។
ទន្ទឹមនឹងនេះ Han lay ក៏បានធ្វើអរគុណយ៉ាងពេញទំហឹងទៅកាន់អ្នករៀបចំកម្មវិធីដែលបានផ្ដល់ឱកាសពិសេសនេះទៅកាន់នាង ហើយឱកាសក្លាយជាពិធីរនីនេះក៏ជាលើកទី១ផងដែរសម្រាប់បវរកញ្ញារូបនេះ។ បវរកញ្ញា Han lay៖”នេះជាលើកទី១ហើយសម្រាប់ខ្ញុំដែលមានឱកាសធ្វើជាពិធីការិនី ហើយនាងខ្ញុំពិតជាអគុណខ្លាំងណាស់ទៅកាន់អ្នករៀបចំកម្មវិធី MGI ២០២១ ដែលផ្ដល់ឱកាសឱ្យរូបនាងខ្ញុំ”។
យ៉ាងណាមិញនេះមិនមែនជាលើកទីទេដែលអ្នករៀមចំកម្មវីធី MGI បានផ្ដល់ឱកាស និងជួយរូបនាងដោយកន្លងមកអ្នករៀមចំកម្មវីធី MGI ក៏បានជួយនាងពីការតាមចាប់ខ្លួនរបស់ក្រុមយោធាមីយ៉ាន់ម៉ា ដោយរាប់រងការស្នាក់នៅរបស់នាងទាំងអស់ក្នុងប្រទេសថៃ៕
ដកស្រង់ពី៖Sabay