Social Network

២០សន្លឹក​ បង្ហាញពីស្ដាយធ្វើខ្លួន អមដោយការលេងពណ៌សក់យ៉ាងសម្បូរបែបរបស់ យក់ ថិតរដ្ឋា

ស្ទើរពេញមួយជីវិតសិល្បៈរបស់តារាចម្រៀងស្រី យក់ ថិតរដ្ឋា ទៅហើយដែលមិនចោលរបៀបតុបតែងខ្លួន និងផាត់មុខដ៏គួរឲ្យទាក់ទាញ អមដោយការស្លៀកពាក់ឆើតៗ និងលេងពណ៌សក់ស្ទើរគ្រប់ពណ៌។

 

ត្បិតថា បច្ចុប្បន្នតារាចម្រៀងរូបនេះមានកូនប្រុសស្រីសរុបដល់ទៅ៣នាក់ និងមានវ័យជ្រេបន្ដិចទៅហើយក្ដី ប៉ុន្ដែនាងបញ្ជាក់ថា នាងនៅតែស្រឡាញ់ការលេងពណ៌សក់ និងមិនចង់ទៅណាឆ្ងាយពីការធ្វើខ្លួនCute Cute សម្រាប់អ្នកគាំទ្រ និងស្វាមីឡើយ។

ជាក់ស្ដែងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នេះ យក់ ថិតរដ្ឋា បានប្រមូលរូបថតនាងទាំងថ្មីទាំងចាស់ប្រមាណ២០សន្លឹក ដើម្បីបង្ហាញពីភាពស្រស់ស្អាត នៃការលេងពណ៌សក់របស់ខ្លួនតាមបណ្ដាញសង្គម។ នាងថែមទាំងពោលថា៖”នៅមិនសុខសក់ខ្មៅមិនបាន មិនយល់ខ្លួនឯងហេតុអ្វីនៅតែស្នេហ៍សក់ពណ៌”៕

តោះ…ទស្សនារូបថតបន្ថែម៖

ដកស្រង់ពី៖Sabay