Social Network

កូនឡានចិនថ្មី សាកភ្លើង​ពេញម្តង​បើក​ដល់បាត់ដំបង តម្លៃ ៧ពាន់ដុល្លារ

ក្រុមហ៊ុនចិន SAIC និង General Motors បានរួមគ្នាបញ្ចេញកូនរថយន្តអគ្គិសនីថ្មីដែលដាក់លក់ក្រោមឈ្មោះក្រុមហ៊ុន Wuling។

រថយន្តនេះ គឺជាកំណែប្រែថ្មីពីលើរថយន្ត Wuling Hongguang Mini EV ដែលទទួលបានជោគជ័យខ្លាំងក្នុងទីផ្សារប្រទេសចិនរួចមកហើយ។អ្វីដែលពិសេសជាងរថយន្ត Mini EV ដទៃនោះ រថយន្តថ្មីនេះគឺបំពាក់ថាមពលអគ្គិសនីធំជាងមុន ដែលអាចធ្វើដំណើរបានកាន់តែឆ្ងាយ ក្នុងនោះគឺសាកភ្លើងពេញម្តង អាចបើកបានចម្ងាយ ៣០៥គីឡូម៉ែត្រ (បើគិតពីភ្នំពេញ ទៅបាត់ដំបង មានចម្ងាយ ២៩១គីឡូម៉ែត្រ) ប៉ុន្តែការសាកភ្លើងម្តងៗគឺប្រើពេលយូរណាស់ដល់ជាង ៤ម៉ោងឯណោះ។

កូនរថយន្តថ្មីនេះ មានប្រវែង ២,៥ម៉ែត្រ ទទឹង ១,៥៣ម៉ែត្រ កម្ពស់ ១,៦២ម៉ែត្រ និងមានគម្លាតពីកង់មុខទៅកង់ក្រោយ ១,៦ម៉ែត្រ។ វាបានបំពាក់នូវមុខងារជាច្រើនដូចជា battery heater និង smartphone app, សេនស័ររ៉ឺយែរចូលចត, ចង្កូតភ្លើង (ESP) និងប្រព័ន្ធវាស់សម្ពាធខ្យល់កង់ជាដើម។ រថយន្ត Nano EV ថ្មីនេះ នឹងត្រូវដាក់លក់ក្នុងពេលឆាប់ៗនេះ ដែលមាន option ចំនួន៣ តម្លៃចាប់ពី ៦៣០០ ដល់ ៨៣០០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ដកស្រង់ពី៖sabay