Social Network

មិនឲ្យខកចិត្តទេ! MV ផ្លូវការបទ "វីរនារី (Top Of The Lady)” របស់ ទេព បូព្រឹក្ស ចេញមកអង្រួន​ YouTube ហើយ

ក្រោយរង់ចាំអស់រយៈពេលជាយូរ ពេលនេះ MV ថ្មីរបស់ តារាចម្រៀងទេព បូព្រឹក្សបានចេញផ្សាយជាផ្លូវការហើយ លើ YouTube Channel DIT WAY។

នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧យប់ គឺជាពេលកំណត់ដែលវីដេអូបទ "វីរនារី (Top Of The Lady)” បានចេញផ្សាយជាផ្លូវការ តបតាមការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រជាច្រើននាក់។ វីដេអូបទនេះ ពិតជាមិនធ្វើឲ្យគ្រប់គ្នាអស់សង្ឃឹម ដោយសារទាំងការរៀបចំគ្រប់ប្លង់ និងការតុបតែងខ្លួនទាំង ទេព បូព្រឹក្ស ទាំងក្រុមសម្ដែងទាំងមូលពិតជាចេញមកឥតខ្ចោះបែបប្រពៃណីបុរាណចំតួ ប៉ុន្តែបង្កប់ភាពរឹងមាំ ជាទីពេញចិត្តបំផុត។

 

ទស្សនាវីដេអូដូចខាងក្រោម៖

 

ដកស្រង់ពី៖Sabay