Social Network

គង់ ចាន់ស្រីមុំ និងគឹម សីហា ដឹកដៃគ្នាវិលទៅសម័យឆ្នាំ ៩០ជាង បង្ហាញស្ទីលថតរូបរៀបការពេញនាកបាញ់ទឹក

មុននេះទំព័រ Facebook របស់ពិធីការិនី គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាព ជាមួយនឹងស្វាមី គឹម សីហា ដោយតុបតែងខ្លួនជាមួយនឹងឈុតកូនក្រមុំកូនកំលោះ ហើយអ្វីដែលសំខាន់ គឺស្ទីលថតរូបកាលពីជំនាន់ ៩០ជាង ឬឆ្នាំ ២០០០ ស្ដើង។

រូបភាពជាច្រើនសន្លឹកដែលបង្ហោះពេញ Facebook Page របស់តារាស្រីរូបនេះ ពិតជាបង្កជាការចាប់អារម្មណ៍សាជាថ្មី ដោយវាខុសនឹងអ្វីដែលអ្នកនាងធ្លាប់បង្ហាញពីពេលកន្លងមក។ សំខាន់ពេលបានឃើញភ្លាម ពិតជាអង្រួនចិត្តអ្នកលេងបណ្ដាញសង្គម នឹកដល់កាលពីជំនាន់មុនៗ ពោលគឺ ខ្ទង់ទសវត្សឆ្នាំ ១៩៩០ ឬ ២០០០ នៅពេលកូនកំលោះកូនក្រមុំរៀបការ ពួកគេតែងស្លៀករ៉ូបពណ៌ស ឬឈុតរៀបការ ហើយផ្ដិតយករូបភាពនៅសួនស្អាតៗ៕

ទស្សនារូបភាពដូចខាងក្រោម៖

 

ដកស្រង់ពី៖Sabay