Social Network

មិនធម្មតា ! ភាពជោគជ័យរបស់បទ វីរនារី ក្នុងនោះមានបណ្ឌិតច្នៃម៉ូតដ៏ល្បីម្នាក់នៅពីក្រោយ

វីដេអូបទ "វីរនារី (Top Of The Lady)” ធ្វើឲ្យមហាជនគាំទ្រជាច្រើនរហូតមានការសរសើរគ្រប់ៗគ្នា តែនៅពីក្រោយភាពជោគជ័យនេះ ក៏មានអ្នកច្នៃម៉ូតដ៏ល្បីល្បាញមួយរូបផងដែរ នៅពីក្រោយ ។

កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វីដេអូបទ "វីរនារី (Top Of The Lady)” បានចេញផ្សាយជាផ្លូវការ តបតាមការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រជាច្រើននាក់ រហូតធ្វើឲ្យមានការសរសើរលើសលប់និងពេញចិត្តយ៉ាងខ្លាំងរបស់MV ពីសិល្បករជាច្រើនរូប រួមទាំងអ្នកគាំទ្រផងដែរ ។

វីដេអូបទចម្រៀងមួយនេះ បានបង្ហាញពីការលើកកម្ពស់នារី ផ្សព្វផ្សាយពីវប្បធម៌ខ្មែរ រួមទាំងបញ្ចូលសិល្បៈជាច្រើនទៀត ។ មិនតែប៉ុណ្ណោះអ្នកទស្សនា បានសរសើរពីគុណភាព និងភាពច្នៃប្រឌីតពីទេពកោសល្យដ៏អស្ចារ្យ ហើយចំពោះការរៀបចំសម្លៀកបំពាក់ គ្រប់ឈុតរបស់ ទេព បូព្រឹក្ស បើនិយាយឲ្យចំទៅ គឺទាំងមូលនៃMV នេះតែម្តងដែលមានបណ្ឌិតច្នៃម៉ូត ឯម រៀម ដ៏ល្បីល្បាញនៅពីក្រោយ ដោយលោក បានខិតខំព្យាយាមច្នៃម៉ូតឲ្យសាកសមទៅបទចម្រៀងមួយនេះ ទាំងសម្លៀកបំពាក់ គ្រប់ឈុតមើលទៅច្នៃដោយមានការយកចិត្តទុកដាក់ ធ្វើឲ្យមហាជនស្ងើចសរសើរគ្រប់ៗគ្នា ។

ទាក់ទិនរឿងច្នៃម៉ូតនេះដែរ លោក ឯម រៀម មិនទាន់មានការឆ្លើយតបនោះទេ ។ បើនិយាយពីអ្នកគាំទ្រវិញ នៅពេលដែលដឹងថា នៅពីក្រោយMVនៃបទនេះ មានលោក ឯម រៀម នៅពីក្រោយ មានអ្នកសរសើរពីទឹកដៃនៃការច្នៃម៉ូតនេះ ខ្លះថា ច្នៃម៉ូតនេះពិតជាអស្ចារ្យណាស់ អ្នកខ្លះទៀតថា ក្នុងការបង្កើតអ្វីមួយ បើសិនមិនមានអ្នករៀបចំតុបតែង គឺមិនអាចទៅដោយរលូនបានទេ ។

ដកស្រង់ពី៖Sabay