Social Network

Mario Maurer ទម្លាយតម្រុយខ្លះៗនៃរឿងថ្មី ព្រមទាំងឆ្លៀតលើកពីរឿងស្នេហាជាមួយសង្សារក្មេង

 

ថ្មីៗនេះ Mario Maurer បានចូលរួមកម្មវិធីមួយ ព្រមទាំងបានផ្ដល់បទសម្ភាសទៅកាន់ក្រុមអ្នកសារព័ត៌មាន ពីភាពយន្តភាគថ្មី និងព័ត៌មានមួយចំនួនទៀត។

តារាសម្ដែងរូបនេះបានបង្ហើបថា លោកកំពុងតែមមាញឹកក្នុងការថតរឿងភាគ «Bad Romeo» ហើយឲ្យដឹងដែរថា ក្នុងរឿងនេះ លោកមានឈុតត្រូវយំច្រើនប្លង់ណាស់ ហើយក៏ជារឿងទីមួយ ដែលលោកយំច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រអាជីពសម្ដែងតាំងពីចូលសិល្បៈមក។ ជាពិសេស «Bad Romeo» ក៏ជារឿងដែល Mario រួមការងារសម្ដែងដំបូងជាមួយនឹង Yaya Urassaya ដែរ។

តាមការបញ្ជាក់ ភាពយន្តនេះគ្រោងនឹងបញ្ចប់ការសម្ដែងនៅចុងឆ្នាំនេះហើយ។ ចំណែករឿងភាគ «Mor Luang» តារាប្រុសរូបនេះ នឹងចាប់ដៃគូជាមួយនឹង Kimmy Kimberley ជាលើកទី ២ ហើយគ្រោងនឹងចាប់ដំណើរការថតនៅឆ្នាំក្រោយ។

ជាមួយគ្នានោះ រឿងថ្មីនេះដែរ Mario បង្ហើបថា អ្នកទស្សនានឹងរីករាយ ព្រោះសាច់រឿងស្រដៀងរឿង «Thong Aek: The Herbal Master» ដែរ ប៉ុន្តែមិនមែនជាវគ្គ ២ នៃរឿងនេះទេ។ ងាកចូលជីវិតស្នេហាវិញ គឺមានតែរឿងរីករាយជាធម្មតាទេ គ្រាន់តែមួយរយៈចុងក្រោយ លោក និងមិត្តស្រី Junji Junjira មិនសូវបានជួបគ្នាទេ។ រីឯគម្រោងរៀបការ អ្នកទាំង ២ក៏មិនទាន់គិតគូរដែរ៕

ដកស្រង់ពី៖Sabay