Social Network

Apple ទិញ​ដី​ព្រៃ 36.000​អា​ដើម្បី​ធ្វើ​ជំនួញ

ក្រុមហ៊ុន  បច្ចេកវិទ្យាអាមេរិក Apple ទិញតំបន់ព្រៃ ចំនួនពីរកន្លែង ស្ថិតក្នុងរដ្ឋ Maine និងរដ្ឋCarolina ភាគខាងជើង ដើម្បីបន្តផលិត សរសៃហ្វៃប័៊រ(Fibre)មិនកែច្នៃ ចំនួនពាក់កណ្តាល ចូលទៅក្នុងផលិតផល របស់ក្រុមហ៊ុនដូចជា iPhone, iPad, iPod, Mac និងទូរទស្សន៍ ។

លោកលីហ្សា ជេកសាន់ អគ្គនាយកបរិស្ថាននិយាយ ប្រាប់គេហទំព័រ Buzzfeed ថាយើងមានសេចក្តី សោមនស្សបំផុត ពេលដឹងថា ក្រុមហ៊ុន Apple ប្រើប្រាស់ធនធាន ធម្មជាតិផលិតឧបករណ៍ អេឡិចត្រូនិក ។ ដើមឆ្នាំ២០១៥ Apple បញ្ចេញផលិតផលដូចជា ឡេបថបប្រភេទ MacBook ជំនាន់ថ្មីដែល មានទម្ងន់មិនដល់ ១ គីឡូក្រាម ហើយក្នុងពេលដ៏ខ្លី ខាងមុខក្រុមហ៊ុននឹង បញ្ចេញនាឡិកា អេឡិចត្រូនិក iWatch និង iPad Pro ផងដែរ ៕

ដកស្រង់ពី ៖កោះសន្ដិភាព