Social Network

ជា សុវណ្ណារិទ្ធ​អន្ទះសា​ចង់​ឃើញ​មុខ​កូន​

ភ្នំពេញ ៖ បន្ទាប់ពីតារា សំដែងលោកជា សុវណ្ណារិទ្ធ បានរៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកនាង សុភាព មូល្យ៉ា ដែលប្រារព្ធធ្វើឡើង កាលពីយប់ថ្ងៃទី២៧ ខែមករាឆ្នាំ២០១៣ កន្លងទៅនេះគឺ បានជម្រះអស់ នូវមន្ទិលសង្ស័យផ្សេងៗ ផងដែរចំពោះលោក ហើយរហូតមកដល់ ពេលនេះតារាសិល្បៈ ដ៏ស្រស់សង្ហារូបនេះ កំពុងតែចង់ឃើញមុខ កូនដំបូងរបស់ខ្លួន យ៉ាងអន្ទះសា។

គេនៅចាំបានថា កន្លងមកគេតែងតែ ដាក់ការសង្ស័យចំពោះ តារាសិល្បៈរូបនេះថា លួចមានទំនាក់ទំនង ស្នេហាជាមួយអ្នកនេះ ជាមួយអ្នកនោះរហូត ក្លាយជាផ្ទាំងស៊ីប ក្នុងរឿងសម្រាប់ អ្នកសារព័ត៌មាន ហើយជារឿយៗលោកជា សុវណ្ណារិទ្ធក៏ត្រូវ បានអ្នកកាសែត តាមជជីកសួរឫ សគល់តែពិធីកររបស់ ទូរទស្សន៍បាយ័នជា សុវណ្ណារិទ្ធព្យាយាមបដិសេធថា អត់ដឹងឬក៏មិនខ្ចី ឆ្លើយតបតែម្តង។

តារាសិល្បៈ\ជា សុវណ្ណារិទ្ធ បាននិយាយប្រាប់ «កម្ពុជាថ្មី»ថា ពេលនេះរូប គេកំពុងតែ មានអារម្មណ៍សប្បាយរីករាយ លាយឡំទៅដោយ ការអន្ទះសាចង់ឃើញ មុខកូនដំបូង ពីព្រោះលោក និងភរិយាបានរៀបការជាងមួយឆ្នាំហើយ ទើបតែមានកូននឹងគេ។ តារាសិល្បៈ រូបនេះបន្តថា ភរិយារបស់លោក ពពោះរយៈពេល៥ខែហើយ ដោយមានសុខភាពមាំទាំធម្មតាទេ ហើយបើតាមគ្រូពេទ្យបានប្រាប់ថា កូនដំបូងរបស់លោក គឺជាកូនប្រុស និងមានកាយសម្បទាគ្រប់ លក្ខណ៍ដូចក្មេង ដទៃទៀតដែរ។

ពិធីករទូរទស្សន៍បាយ័នរូបនេះនិយាយបញ្ជាក់ទៀតថា «លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឪពុកនិងធ្វើជាស្វាមីដ៏ល្អម្នាក់។ ដោយឡែកអ្នកនាងសុភាព មូល្យ៉ាភរិយារបស់តារាសំដែងជា សុវណ្ណារិទ្ធវិញបាននិយាយប្រាប់តាមទូរស័ព្ទថា ការផ្តល់កំណើតដល់កូន ដំបូងរវាងនាងនិងស្វាមី គឺជាចំណងដើម្បីចងរឹតឲ្យ មានភាពផ្អែមល្ហែម កាន់តែខ្លាំងឡើងថែមទៀត ជាពិសេសដើម្បី ចងជើងស្វាមី កុំឲ្យបែកឆ្វេង។ នាងបន្ថែមថា «ទាំងរូបនាងនិងប្តី គឺមានអារម្មណ៍ អន្ទះសាចង់ឃើញ មុខកូនយ៉ាងខ្លាំង ហើយបន្ទាប់ពីសម្រាលកូន ដំបូងរួចនៅពេល រឹងជើងរឹងដៃក៏នឹងគិតថា មានគម្រោងយកកូនទី២ជា បន្តទៀតផងដែរ»៕

 

ដកស្រង់ពី៖ កម្ពុជាថ្មី