Social Network

បោកបានសម្រេច! ខួបកំណើតឆ្នាំនេះ C-Siwat ត្រូវភរិយារៀបគម្រោង Surprise ឡើងទន់ជង្គង់

គូស្នេហ៍តារាថៃមួយគូគឺ C-Siwat Chotichaicharin និង Amy Klinpratum កំពុងធ្វើឱ្យអ្នកគាំទ្រអស់ សំណើចជាខ្លាំង បន្ទាប់ពី Amy ធ្វើស៊ីស្វាមីក្នុងថ្ងៃពិសេស។

ស្របពេលថ្ងៃខួបកំណើតគំរប់ខួប៤០ឆ្នាំរបស់តារាប្រុស C-Siwat Chotichaicharin ស្រាប់តែ Amy ជាភរិយាបានរៀបគម្រោងការបោកប្រាស់យ៉ាងចាស់ដៃដើម្បី Surprise ក្នុងថ្ងៃពិសេសស្វាមី។

ប្រតិបត្តិការរៀបគម្រោងការនេះ Amy បានកុហកប្ដីនាងថានឹងមានការជួបជុំការងារក្នុងកម្មវិធីធានារ៉ាប់រ៉ងមួយដែលធ្វើឡើងនៅលើទូក។ ដោយ Amy បានយកប្រាក់ចំនួន ៣០០,០០០បាត ដើម្បីជាការទាក់ចិត្តប្ដីនាងឱ្យចូលរួមកម្មវិធីនេះ។

ដោយឡែកបន្ទាប់កម្មវិធីមកដល់ម្ចាស់ខួប C-Siwat Chotichaicharin គាំងនិយាយមិនចេញបន្ទាប់ពី ឃើញមិត្តភក្ដិស្និទ្ធស្នាល និងមនុស្សជាទីស្រលាញ់ជាច្រើនបានឈរអបអរយ៉ាងសប្បាយរីករាយ ទើប ធ្វើឱ្យ C-Siwat ដឹងថានេះជាគម្រោងការ Surprise របស់ភរិយាលោកសោះ។

ក្នុងនោះ C-Siwat បានសារភាពថាគម្រោងការនេះលោកមិនបានដឹងខ្លួនអ្វីបន្តិចនោះទេ ប៉ុន្តែដោយសារតែប្រាក់ ៣០០,០០០បាត ទាក់ចិត្តលោកឱ្យមកទីនេះ៕

ដកស្រង់ពី៖Sabay