Social Network

Fan ដេកបារម្ភ ព្រោះត្រឹម១សប្ដាហ៍ កំណើនតារា K-Pop ឆ្លងកូវីដ១៩ ច្រើនឡើងលើស ២០នាក់ ទៀត

មហាជនបានបង្ហាញពីការព្រួយបារម្ភខ្លាំង ដោយសារចំនួននៃតារា K-Pop ដែលកើតជំងឺកូវីដ១៩ ចេះតែបន្តកើនឡើងឥតឈប់ឈរសោះ។ ដូចកាលពីថ្ងៃទី១៩ ខែមករា Wish, A-Min និង Jeff ក្រុម EPIX បានធ្វើតេស្តហើយបានរកឃើញថាបានឆ្លងជំងឺកូវី១៩។

នេះបើផ្អែកការប្រកាសរបស់ផលិតកម្ម C9។ បន្ទាប់មកទៀត ក៏មានព័ត៌មានបញ្ជាក់ថា Eunhyuk (Super Junior) ក៏កើតជំងឺនេះដែរ។

ក្រោយមកមិនបានប៉ុន្មានផង ក៏មានការរាយការណ៍ជាបន្តបន្ទាប់ពីតារាដែលឆ្លងកូវីដ៖

- Lee Seunghoon (WINNER)

- Jinhwan, Yunhyeong, Donghyuk, Jun Hoe និង Chanwoo (iKON)

- Yoshi, Hyunsuk, Junkyu និង Mashito (TREASURE)

- Eric, Younghoon, Hyunjae, Haknyeon (THE BOYZ)

- Kim Hong Han, Yoo Yong Ha និង Kang Seok Hwa (Wei)

- Hyolyn

- Chaehyun និង Youngeun (Kep1er)

- Kwon Eun Bi (អតីតក្រុម IZ*ONE)

- Jaehee (Weekly)

- Yuna (Brave Girls)

សន្ធឹកនៃកំណើនការឆ្លងនេះ ពិតជាផ្ដល់នូវការព្រួយបារម្ភខ្លាំងដល់មហាជន ពិសេសអ្នកគាំទ្ររបស់ពួកគេ ហើយគ្រប់គ្នាក៏សង្ឃឹមថាជំងឺកំណាចនេះរលត់បាត់ឆាប់ៗទៅចុះ៕

ដកស្រង់ពី៖Sabay