Social Network

គឹម សីហា បង្ហាញរឿងនៅក្រោយស្នាមញញឹមរបស់ គង់ ច័ន្ទស្រីមុំ រាល់ថ្ងៃនេះ

តារាសម្ដែង គង់ ចន្ទស្រីមុំ តែងតែបង្កើតស្នាមញញឹមជាមួយស្វាមី និងកូនស្រី មិនថានាងហត់នឿយហត់យ៉ាងណានោះទេ។ រហូតធ្វើឲ្យអ្នកគាំទ្រនាងខ្លះ ជីវិតរបស់រស់នៅក្នុងភាពសប្បាយរីករាយ និងស្រណុកខ្លួនរហូត ប៉ុន្ដែតាមពិតមិនដូច្នោះឡើយ។

នៅថ្ងៃទី២៨ ខែមករា នេះ ស្វាមីរបស់តារាសម្ដែង គង់ ចន្ទស្រីមុំ គឺលោក គឹម សីហា បានបង្ហោះសារមួយដោយមានភ្ជាប់រូបថតភរិយាគេងលើគ្រែពេទ្យ ដោយដៃដាក់បន្ដោកសេរ៉ូមតាមបណ្ដាញសង្គមថា ធ្វើការច្រេីនលេីសកំលាំង ឈាមខ្សោយ ហេីយគ្រុនញាក់ទៀត ដាក់សេរ៉ូមមួយយប់ដល់ព្រឹកហេីយ នៅតែស្រៀវស្រាញទៀត។

លោក គឹម សីហា៖ “អត់តែម៉ូម៉ូទេ មេីលមាំមីអស់មួយយប់ហ្មង! កុំឃេីញតែប្រពន្ធខ្ញុំសេីចសប្បាយតិចអត់ដឹងថារាល់ថ្ងៃហ្នឹងគាត់ប្រឹងណាស់…អ្នកដឹងបានដឹង”។ ក្រោយបញ្ចេញព័ត៌មានធ្លាក់ខ្លួនឈឺភ្លាមៗរបស់តារាសម្ដែងស្រីសម្រស់ស្អាត ផូរផង់នេះ ក៏មានអ្នកគាំទ្រជាច្រើនចូលទៅសរសេរសារជូនពរឲ្យនាងឆាប់បានជាសះស្បើយ។

រីឯអ្នកខ្លះទៀតមានការភ្ញាក់ផ្អើល ព្រោះគេឃើញនាងតែងតែបង្ហាញស្នាមញញឹម និងសេចក្ដីសុខ សុភមង្គលបំផុតជាមួយគ្រួសារនោះ ស្រាប់តែធ្លាក់ខ្លួនឈឺចូលគេងពេទ្យភ្លាម"បែបនេះ៕

ដកស្រង់ពី៖Sabay