Social Network

ប្រភេទអាវក្រៅកម្រមានតែមួយគត់ Jennie ចំណាយលុយរាប់ម៉ឺនដុល្លារទិញដើម្បីពាក់ថត MV

ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងរូបភាពរបស់នាងនៅក្នុងវីដេអូចម្រៀងចុងក្រោយបង្អស់របស់ Grimes ដែលមានចំណងជើងថា "Shinigami Eyes" ។

ក្នុងនោះគេសង្កេតឃើញអាវក្រៅរបស់ Jennie ហាក់ស្អាតប្លែកតែម្ដង ចំណែកតម្លៃអាវក្រៅនេះក៏មិនធម្មតាប៉ុន្មានដែរ។ ដោយគេទម្លាយថាអាវក្រៅនេះត្រូវបានអ្នកច្នៃម៉ូដជនជាតិអាមេរិកល្បីឈ្មោះម្នាក់ជាអ្នកច្នែឡើងយ៉ាងប្រណិត និងច្នែឡើងមានតែមួយគត់ ពោលគឺមានតែ Jennie បានពាក់អាវកក្រៅដែលមានពណ៌ផ្កាឈូក។

អាវក្រៅនេះមានឈ្មោះថា Candy Moto ពណ៌ផ្កាឈូក ហើយ តម្លៃថ្លៃសន្ធឹកសន្ធាប់ដល់ទៅ ៦៩,០០០ ដុល្លារ ឯណោះ។ អាវនេះមានលក្ខណៈប្លែកពីគេ ដែលគ្មាននរណាម្នាក់ទិញបាននោះទេ ទោះបីមានលុយច្រើនប៉ុណ្ណាក៏ដោយព្រោះថាអាវក្រៅនេះច្នៃឡើងតែមួយប៉ុណ្ណោះ៕

ដកស្រង់ពី៖Sabay