vivo បញ្ចេញស្មាតហ្វូនជាច្រើនក្នុងដើមឆ្នាំនេះ ហើយ vivo Y75 5G ជាម៉ូឌែលមួយទៀតទើបបញ្ចេញថ្មីៗនេះ។
វាដូចទៅនឹង Y55 5G ប៉ុន្ដែមាន RAM និងកាមេរ៉ា Selfie ប្រសើរជាងមុនផងដែរ។ដែលថាធំនិងប្រសើរនោះ គឺវាមាន RAM ដល់ទៅ 8GB និងកាមេរ៉ាមុខទំហំ 16MP។ vivo Y75 5G បំពាក់ឈីប Dimensity 700 ប្រើអេក្រង់ ៦,៥៨អ៊ិញ FullHD+ LCD ដំណើរការដោយ Funtouch OS 12 លើ Android 11 និងមានទំហំផ្ទុក 128GB។
កាមេរ៉ាក្រោយមាន ៣គ្រាប់ លែនដើម 50MP, macro 2MP និង 2MP ទៀតជា depth sensor។ វាមានថាមពលថ្ម ៥០០០មីលីអំពែម៉ោង ប្រើរន្ធសាក USB-C ទ្រទ្រង់កម្លាំង ១៨វ៉ាត់ និងមានប៊ូតុងស្គេនម្រាមដៃនៅចំហៀងផងដែរ។
vivo Y75 5G មានពីរពណ៌ គឺពណ៌ខ្មៅ និងផ្ទៃមេឃបែកស្វាយ។ វានឹងដាក់លក់នៅទីផ្សារ ប្រទេសឥណ្ឌា ជាមុន ក្នុងតម្លៃ ២៩០ដុល្លារ៕
ដកស្រង់ពី៖sabay