Social Network

ក្រសួង ស្នើក្រុមហ៊ុន​ពិចារណា​ដឹក​ឧបករណ៍​ឆៀក​ឡាន ​ដាក់ក្នុងផ្សារទំនើបតែម្ដង​

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនពិចារណាលើការដាក់ឧបករណ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឧបករណ៍ឆៀកឡាន) នៅក្នុងផ្សារទំនើប AEON Mall 1 និងផ្សារទំនើប AEON Mall 2 ក្នុងពេលអនាគត។

លោកបានពន្យល់ថា ផ្សារទំនើបគឺជាច្រកចេញចូលតែមួយនៃការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទដូចជា៖ ការប្រឡងយក បណ្ណបើកបរ ការចុះបញ្ជីយានយន្ត និងការពន្យារ ឬប្តូរបណ្ណបើកបរ ជាដើម។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីគោលបំណង និងទិសដៅក្នុងការ ពង្រីកបន្ថែមនូវការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅតាមទីតាំងផ្សារទំនើបនានាជាច្រើនទៀត ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ កាត់បន្ថយចំណាយក្រៅផ្លូវការ ប្រកបដោយ ប្រសិទ្ធភាពនិងតម្លាភាពផងដែរ។

ជាការឆ្លើយតប លោក Takeshi Mamiya ប្រធានប្រតិបត្តិប្រចាំតំបន់កត់សម្គាល់សំណើរ ក៏ដូចជា សំណូមពរឯកឧត្តម ទេសរដ្ឋមន្ត្រី ស្នើឡើងទៅពិនិត្យពិចារណានឹងផ្តល់ព័ត៌មានត្រឡប់មកវិញ។

រំឮកផងដែរថា មកទល់ពេលនេះទីតាំងមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មានសរុប ១៤ ទីតាំងទូទាំងប្រទេស និងមានរថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)ចល័តចំនួន ៣ គ្រឿងទៀតដើម្បីសម្របសម្រួលចុះទៅកាន់ខេត្តដែលមិនមានមជ្ឈមណ្ឌល ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។

ដកស្រង់ពី៖sabay