Social Network

ទ្រាំចាំឡើងយូរ ពេលនេះរឿងខ្មោចបែបកំប្លែង «ខ្មោចនាងភូមិរី» ពី Peypey Dy Team ចេញហើយ

ក្រុមការងារថតដែលមាន Peypey Dy ជាអ្នកដឹកនាំបានបញ្ចប់បេសកកកម្មដោយជោគជ័យតាមរយៈការចេញផ្សាយវីដេអូរឿង «ខ្មោចនាងភូមិរី» តបតាមការរង់ចាំយ៉ាងយូររបស់អ្នកគាំទ្រពួកគេ។

ទោះបីជាមិនមែនជាក្រុមការងារផលិតរឿងអាជីព និងមានជំនួយការច្រើន ប៉ុន្តែ Peypey Dy និងក្រុមសម្ដែងទាំងអស់ បានខិតខំអស់ពីចិត្តក្នុងការសម្រិតសម្រាំងរឿងនេះឲ្យអស់ពីសមត្ថភាព។

មូលហេតុតែមួយគឺ កើតចេញពីចិត្តស្រឡាញ់ ការលះបង់ក្នុងការផលិតរឿងឲ្យល្អជាងស្នាដៃមុន ហើយសំខាន់ក៏ដើម្បីអ្នកគាំទ្រទាំងអស់របស់ខ្លួនផងដែរ។ តាមការឲ្យដឹងពី Peypey Dy រឿង «ខ្មោចនាងភូមិរី» នេះ ត្រូវបានថតនៅក្នុងខេត្តបាត់ដំបង ហើយការចំណាយក្នុងការផលិត មិនក្រោមខ្ទង់ម៉ឺនដុល្លារទេ។ ឯផលលំបាកពិតជាមាន ដោយពួកគេចំណាយកម្លាំងខ្លាំងទាំងយប់ ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឲ្យបានចេញជារូបរាងតាមការគ្រោងទុករបស់ពួកគេ។

អ្វីដែលសំខាន់ ក្នុងរឿងនេះ តួភាគច្រើនបានតុបតែងខ្លួនប្លែកៗ មិនឲ្យអ្នកមើលទ្រលាន់ក្នុងការទស្សនាឡើយ។ ដោយឡែកសម្រាប់តួសម្ដែងវិញ មាន យ៉ារីន មៃកូ Peypey Dy ម៉ែសេះ ហ៊ាហ័ង ឆាលី រយដាវ ភូមិ អូស្កា កាកូ ក្បឿក សារ៉ា និងតួសម្ដែងជាច្រើននាក់ទៀត។

ផ្អែកតាមការបញ្ជាក់ពី Peypey Dy ដែលជាប្រធានក្រុម បានឲ្យដឹងថា បន្ទាប់ពីរឿងនេះបញ្ចប់ ពួកគេនៅមានគម្រោងថតរឿង ២ទៀត ដូចជារឿង «ប្រម៉ាត់ប្រម៉ង់» និងរឿង «Poppy Goes to Hollywood» ហើយក្រោយសម្រេចការងារទាំងនេះចប់ ពួកគេនឹងលែងទទួលថតរឿងអ្វីទៀតហើយ៕

ទស្សនាវីដេអូទាំងស្រុង៖

ដកស្រង់ពី៖Sabay