Social Network

ចាប់បានផ្កាពីដៃ លីកា ភ្លាម ហេង វិសាល យកទៅជូន ស្រីនា ភ្លែត

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ តែ ស៊ុនសុដាលីកា បានលាភាពនៅលីវ សាងគ្រួសារជាមួយនឹងគូស្នេហ៍ហើយ ដោយមានការចូលរួមសាទរពីសំណាក់ញាតិមិត្តគ្រួសារ និងមិត្តភ័ក្តិជាច្រើន។

ចូលរួមកម្មវិធីកាលពីល្ងាចមិញ ឃើញថាក៏មានវត្តមានតារាល្បីៗប្រចាំបណ្ដាញសង្គម ដូចជា លោក ហេង វិសាល ស្រីនា ហេង វាសនា ប៊ុនឡេង និងអ្នកផ្សេងទៀត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសម្រាប់ថ្ងៃកម្មវិធីនោះគឺ អ្នកចាប់បាន បាច់ផ្កាពីដៃកូនក្រមុំ កូនកំលោះគឺ លោក ហេង វិសាល អ្នកដែលគ្រប់គ្នាធ្លាប់ Ship ជាមួយនឹង លីកា ដែរកាលពីមុន។ ប៉ុន្តែលើសពីនេះ ពេលវេលាដែលកាន់តែរំភើប គឺ ហេង វិសាល បានយកបាច់ផ្កា ដែលខ្លួនចាប់បាននោះ ទៅជូន ស្រីនា ដែលជាដៃគូ គ្រប់គ្នាកំពុង Ship ខ្លាំងដូចគ្នា។

រូបភាពចេញពី ទំព័រ Facebook @Linda_Vee បានបង្កជាការភ្ញាក់ផ្អើល និងមានអ្នក Share ពេញបណ្ដាញសង្គម ហើយវាក៏បានក្លាយជាប្រធានបទកំពុងមានអ្នកចាប់អារម្មណ៍ច្រើនមិនធម្មតាដែរនៅពេលនេះ៕

ដកស្រង់ពី៖Sabay