Social Network

មង្គលការ លីកា ល្បីមធ្យម ងំអ្នកចូលរួមសុទ្ធតែបុគ្គលល្បីៗប្រចាំបណ្ដាញសង្គម

មង្គលការរបស់ តែ ស៊ុនសុដាលីកា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកប្រើបណ្ដាញសង្គម ពិសេសអ្នកគាំទ្ររបស់នាង។

ពិធីមង្គលការនៅសណ្ឋាគារសូហ្វីតែល របស់សមាជិក 2THEMOON រូបនេះកំពុងក្លាយជាប្រធានបទពេញនិយម ប៉ុន្តែវត្តមានអ្នកដែលទៅចូលរួមក៏ជាអ្វីដែលអង្រួនចិត្តមនុស្សជាច្រើននាក់ដូចគ្នា។

សង្កេតឃើញថាអ្នកដែលបង្ហាញមុខនៅក្នុងកម្មវិធីពិសេសមួយនេះសុទ្ធតែជា Influencer ល្បីៗ រួមមាន៖ ហេង វិសាល ជា ស្រីនា ឡាយ ប៊ុនឡេង ហ៊ាហ័ង ហេង វាសនា Christ-Alex និងតារាល្បីៗស្ថិតក្នុង Veesa ក៏ដូចជាបុគ្គលល្បីជាច្រើនរូបទៀត។

ការបញ្ចប់ភាពនៅលីវរបស់ តែ ស៊ុនសុដាលីកា ពិតជាបង្កជាការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រ ស្របពេលនាងកំពុងទទួលបានប្រជាប្រិយភាពមួយកម្រិតពេលក្លាយខ្លួនបានចូលជាសមាជិករបស់ 2THEMOON។ ពេលនេះនាងបានជួបម្ចាស់ជីវិត និងផ្ដើមគ្រួសារខ្លួនឯងជាផ្លូវការ ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ទៅហើយ៕

ដកស្រង់បី៖Sabay