Social Network

ក្រោយ «Snowdrop» ចប់ជាស្ថាពរ Jung Hae In និង Jisoo ប្រញាប់ដាក់ពិន្ទុភ្លាម ខ្លាចចាញ់ Fan

នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២២ រឿងភាគមានចំណងជើងថា «Snowdrop» របស់ Jisoo (BLACKPINK) និង Jung Hae In បានបញ្ចប់ការបញ្ចាំងដោយជោគជ័យលើទូរទស្សន៍ JTBC។

ជាការអបអរភាគបញ្ចប់ Jisoo បានបង្ហោះ Story លើ Instagram ដោយបានសរសរថា៖ «100 ពិន្ទុ...Set ដ៏រីករាយមួយដែលគ្រប់គ្នាបានធ្វើរួមគ្នា #Snowdrop»។ មិនខុសពី Jisoo ទេ ងាកមកតួឯកប្រុស Jung Hae In វិញក៏បានបង្ហាញរូបភាពមួយសន្លឹក ជាមួយនឹង Caption សញ្ញា ១០០ពិន្ទុ និងដៃសំពះ បញ្ជាក់អត្ថន័យគ្រប់គ្រាន់នូវសេចក្ដីពេញចិត្តនឹងការងារដែលខ្លួនបានសម្រេច។

គេនៅចាំមិនភ្លេចទេថា ក្នុងការផលិតរឿងនេះ ក្រុមការងាររឿងទាំងមូលបានជួបប្រទះនូវឧបសគ្គជាច្រើន ពិសេសដោយសារសាច់រឿងបានពាក់ព័ន្ធនឹងបញ្ហាប្រវត្តិសាស្ត្រនយោបាយ ដូច្នេះវាក្លាយជាការប្រឆាំង និងមានការរិះគន់គួរសមពីសំណាក់ជនជាតិកូរ៉េ។

ប៉ុន្តែផ្អែកលើការព្យាយាម ក៏ដូចជាជម្នះនូវបញ្ហាទាំងអស់ «Snowdrop» ដែលមាន Jung Hae In និង Jisoo សម្ដែងជាតួឯក បែរទទួលបានការសាទរ និងគាំទ្រកាន់តែច្រើនលើសលប់មិនគួរឲ្យជឿ រហូតដល់ភាគបញ្ចប់៕

ដកស្រង់ពី៖Sabay