Social Network

ច្រើនសន្លឹកពីកូនក្រមុំ លីកា បែបសាមញ្ញៗតែលេចធ្លោខ្លាំង

មង្គលការរបស់សមាជិក 2THEMOON កញ្ញា តែ ស៊ុនសុដាលីកា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកប្រើបណ្ដាញសង្គម ពិសេសអ្នកគាំទ្ររបស់នាង ក្រោយឃើញការរៀបចំខ្លួនកូនក្រមុំបែបសាមញ្ញៗទេ តែលេចធ្លោខ្លាំង ធ្វើឲ្យនាងរីៗចង់រៀបការដូចនាងដែរ។

នៅក្នុងពិធីមង្គលការរបស់ស្រីស្អាត លីកា នៅសណ្ឋាគារសូហ្វីតែល បានធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរ ពីការតុបតែងខ្លួនរបស់កូនក្រមុំ ទាំងការធ្វើសក់ ផាត់មុខ រៀបចំមួយតួខ្លួននៃឈុតនីមួយៗរបស់នាង មើលទៅបែបសាមញ្ញៗទេប៉ុន្តែស្អាតខ្លាំងថែមទាំងលេចធ្លោទៀតផង ជាពិសេស នាងជាកូនក្រមុំស្អាតជាងគេនៅក្នុងរោងការតែម្តង។

ចំណែកអ្នកគាំទ្រវិញ កំពុងចាប់អារម្មណ៏លើមង្គលការនេះថែមទាំងពោលសរសើរគ្រប់គ្នាពីសម្រស់របស់កូនក្រមុំ អ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៏ខ្លាំងនោះគឺ កូនក្រមុំកាត់សក់សេះ មើលទៅស្អាតមិនធម្មតានោះទេ បូករួមសម្រស់ដរបស់នាងទៀតនោះ រិតតែធ្វើឲ្យ លីកា ក្លាយជាកូនក្រមុំស្អាតខ្លាំងនៅក្នុងពិធីរបស់នាងនារាត្រីនេះ៕

ដកស្រង់ពី៖Sabay