Social Network

ផ្ទុះព័ត៌មានចំថ្ងៃសែនចិនថា SinB កើតកូវីដ១៩ ដូច្នេះមួយក្រុម VIVIZ សុទ្ធតែឈឺទាំងអស់

នៅមុននេះ មានសេចក្ដីរាយការណ៍មកថា SinB (VIVIZ) បានធ្វើតេស្ត និងចេញលទ្ធផលថានាងមាន វិជ្ជមានកូវីដ១៩ ហើយក៏មានន័យថាសមាជិកទាំង ៣របស់ VIVIZ សុទ្ធតែកើតកូវីដទាំងអស់ពេលនេះ។

ផលិតកម្ម Big Planet Made បានចេញសេចក្ដីប្រកា

សថា៖ «សួស្ដី នេះគឺផលិតកម្ម Big Planet Made យើងសូមជម្រាបដំណឹងជូនអ្នកទាំងអស់គ្នាឲ្យបានជ្រាបថា SinB សមាជិក VIVIZ បានធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមានកូវីដ១៩ តាមរយៈការធ្វើ PCR Test នៅថ្ងៃទី៣០ ខែមករា។ ពេល Eunha ចេញលទ្ធផលវិជ្ជមាននៅព្រឹកថ្ងៃទី ៣០ ខែមករា SinB ក៏បានទៅធ្វើតេស្តដែរ ហើយលទ្ធផលក៏បានចេញជាផ្លូវការនៅថ្ងៃទី ៣១ ខែមករា នេះ។ SinB មិនទាន់មានអាការៈអ្វីទេពេលនេះ ហើយក៏កំពុងទទួលយកការព្យាបាល អំឡុងពេលធ្វើចត្តាឡីស័កដែរ។

យើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការជួយ SinB ឲ្យបានជាសះស្បើយឆាប់រហ័ស ដោយផ្ដោតយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការព្យាបាល។ យើងក៏សូមអភ័យទោសក្នុងការដែលធ្វើឲ្យគ្រប់គ្នាបារម្ភដែរ។

យើងនឹងព្យាយាមជួយឲ្យសុខភាពរបស់នាងវិលមកប្រក្រតីវិញឲ្យបានលឿន និងគោរពឲ្យបានត្រឹមត្រូវនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល»។ ជាក់ស្ដែង សមាជិក VIVIZ ២នាក់គឺ Umji គឺជាអ្នកដែលឆ្លងជំងឺនេះមុនគេ បន្ទាប់ទើប Eunha ដែលជាម្ចាស់លទ្ធផលវិជ្ជមានកូវីដកាលម្សិលមិញ។ អ្នកគាំទ្រសង្ឃឹមថាសមាជិកទាំង ៣នឹងជាសះស្បើយ ឆាប់ៗ៕

ដកស្រង់ពី៖Sabay